ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​បង្ហាញមុខចោរ ក្រោយ​បង្ក្រាប​និង​ដកហូត​ម៉ូតូ​៤២​គ្រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៦ នេះ កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រើ​ដាវ​សា​មូ​រ៉ៃ​យ៉ាង​កក្រើក​ក្នុងរាជធានី​ភ្នំពេញ​ចំនួន​៧​នាក់ ដែល​កម្លាំង​​សហការ​បង្ក្រាបបាន​ជា​បន្តបន្ទាប់​ កាលពី​កន្លង​មក ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៦ នេះ កម្លាំង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បង្ហាញមុខ​ក្រុម​ចោរប្លន់​ប្រើ​ដាវ​សា​មូ​រ៉ៃ​យ៉ាង​កក្រើក​ក្នុងរាជធានី​ភ្នំពេញ​ចំនួន​៧​នាក់ ដែល​កម្លាំង​​សហការ​បង្ក្រាបបាន​ជា​បន្តបន្ទាប់​ កាលពី​កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៧​នាក់ ១-​ឈ្មោះ​សុខ វ៉ា ហៅម៉ា​ប់ អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ​ផា​ន់ ថង​ថាំង អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​សុភាព វិសាល អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ​សុ​ជាតិ អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ​អ៊ុ​ក ធា អាយុ​២៥​ឆ្នាំ ៦-​ឈ្មោះ​សូ វណ្ណៈ អាយុ​២១​ឆ្នាំ និង​៧-​ឈ្មោះ​មុន្នី ស៊ី​សុវត្ថិ អាយុ​១៨​ឆ្នាំ ដែល​ក្រុម​ទាំងនេះ​ បាន​ប្រើ​ដាវ​ជា​អាវុធ​ប្លន់​ និងសម្លាប់​មនុស្ស​យ៉ាង​សាហាវ ​ដោយ​មាន​បក្សពួក​សរុបទាំងអស់​១៣​នាក់ ។

ប្រភព​បន្ត​ថា ​សកម្មភាព​ប្លន់​របស់​ក្រុមចោរទាំង​នេះ គឺ​សរុប​២៨​លើក​ហើយ ក្នុង​នោះ​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​៤​លើក ហើយ​ចុង​ក្រោយ​គឺ​​​ប្លន់​ទូរស័ព្ទ​ពី​នារី​ម្នាក់ក៏​ត្រូវ​បង្ក្រាប​បាន​តែ​ម្តង រហូត​ឈាន​ដល់​ឆែកឆេរ​កន្លែង​បញ្ចាំ​ម៉ូតូ​២​កន្លែង ដោយ​ដកហូត​ម៉ូតូ​បាន​៤២​គ្រឿង កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​នៅផ្ទះ​គ្មាន​លេខ តាម​ផ្លូវ​លេខ​១០៣ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

គួររំលឹកថា កន្លែងបញ្ចាំម៉ូតូ​អត់​ច្បាប់​​២​កន្លែង បាន​ត្រូវ​នគរបាល​ខណ្ឌឫស្សីកែវ ​ធ្វើការ​ឆែកឆេរ​ដោយ​ដកហូត​បាន​ម៉ូតូ​សង្ស័យ​ចំនួន​៤២​គ្រឿង បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្លន់​យ៉ាង​សកម្ម​ដោយ​ប្រើ​ដាវ​និង​កាំបិតប៉័ងតោ​ជា​អាវុធ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ។

ការ​ឆែក​​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា នៅផ្ទះ​គ្មាន​លេខ តាម​ផ្លូវ​លេខ​១០៣ ក្នុងភូមិ​បាក់​ទូក សង្កាត់​​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​ការ​ឈាន​ទៅ​ឆែកឆេរ​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គំរាម​កាប់​ប្លន់​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ​សីហា នៅ​មុខ​ស្ថានីយ​ប្រេង​តេ​លា ផ្លូវ​បណ្ឌិត​ម៉ុង ប្ញ​ទ្ធី ក្រុម​ទី​៩ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់​កុង​ស៊ីផង​ដែរ ។

ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ថុ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ​សូ សុ​វណ្ណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ អ៊ុ​ក ភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ថា​ច់ ថង​ថាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ ចំណែក​២​នាក់​ទៀត ពុំ​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ទាំងអស់​គ្នា​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ប្រដាប់​ដោយ​ដាវ បាន​ធ្វើ​សកម្មភាព​គំរាម​កាប់​និង​ប្លន់​យក​បាន​ទូរស័ព្ទ​ម៉ាក iPhone 6 មួយ​គ្រឿង​ពី​ឈ្មោះ លាង ស្រី​យូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ។ ទោះជា​យ៉ាងណា ក្នុង​សកម្មភាព​នោះ​សមត្ថកិច្ច​នគរបាល​ល្បាត​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ ។

បន្ទាប់​យោង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ទៀត ដោយ​ដកហូត​វត្ថុ​តាង​ធ្វើ​សកម្មភាព​មាន រថយន្ត​០១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ឡង់​គ្រី​ស្ស័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-5777 ជា​រថយន្ត​របស់​មេខ្លោង ពូ​ចៅ​១ កាំបិត​ផ្គាក់​១ កាំបិតប៉័ងតោ​១ និង​ដាវ​សា​មូ​រ៉ៃ​ចំនួន​៥ ។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​កុង​ស៊ីដកហូត​បាន​ម៉ូតូ​ចំនួន​៤២​គ្រឿង ដែល​ពុំ​មាន​ឯកសារ ក្នុង​នោះ​មាន​២​គ្រឿង​ដែល​ជនសង្ស័យ​ប្លន់​បាន​យក​ទៅ​បញ្ចាំ​នៅ​ទីនោះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ប្លន់​ដោយ​ប្រើ​ដាវ​កាប់​លើ​ជន​រង​គ្រោះ គឺ​សមត្ថកិច្ច​បាន​ប្រើ​ធ្នាក់ តែ​ជនសង្ស័យ​មិន​ប្លន់ បែរជា​ប្លន់​ស្ត្រី​ម្នាក់​យក​ទូរស័ព្ទ​ទៅ​វិញ ។ តាម​ការ​សារភាព​ខ្លះ​ៗ​ថា ពួក​គេ​មាន​មេខ្លោង និង​បក្សពួក​ទាំងអស់​១៤​នាក់ និង​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​បាន​សម្រេច​២៨​លើក ។

ទោះបីជា​យ៉ាងណា ជុំវិញ​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​នេះ សមត្ថកិច្ច​ពុំ​ទាន់​បាន​ផ្តល់​ព័ត៌មាន​លំអិត​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ៕