ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook នឹង​ប្រើប្រាស់​ទិន្នន័យ WhatsApp សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

7 ឆ្នាំ មុន

WhatsApp បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់ផ្តើម​ចែករំលែក​លេខ​ទូរស័ព្ទ​អ្នក​ប្រើប្រាស់​កម្មវិធី WhatsApp ជាមួយ Facebook ដែល​ជា​ក្រុមហ៊ុនមេ​របស់​ខ្លួន មាន​ន័យ​ថា អ្នក​ប្រើប្រាស់​កម្មវិធី WhatsApp

WhatsApp បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់ផ្តើម​ចែករំលែក​លេខ​ទូរស័ព្ទ​អ្នក​ប្រើប្រាស់​កម្មវិធី WhatsApp ជាមួយ Facebook ដែល​ជា​ក្រុមហ៊ុនមេ​របស់​ខ្លួន មាន​ន័យ​ថា អ្នក​ប្រើប្រាស់​កម្មវិធី WhatsApp នឹង​ចាប់ផ្តើម​មើលឃើញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​បន្ថែម​ទៀត​នៅ​លើ Facebook  បើ​ទោះបីជា​មិនមែន​នៅ​លើ​កម្មវិធី​សេវាកម្ម​ផ្ញើ​សារ​របស់​ខ្លួន​ក្តី ។

ការ​ផ្លាស់​ប្តូរ​នេះ​មាន​ភាព​ល្អិតល្អន់ ប៉ុន្តែ​WhatsApp បាន​សន្យា​ជា​យូរ​មក​ហើយ​ក្នុង​ការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ជាង​១​ប៊ី​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ។ កម្មវិធី WhatsApp កំពុង​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ពេលវេលា​កំណត់​មួយ ដើម្បី​ដកខ្លួន​ចេញពី​ការ​ចែករំលែក​ព័ត៌មាន​របស់​ពួក​គេ​ជាមួយ Facebook បើ​ទោះជា​ពួក​គេ​ត្រូវ​តែ​ដោះ​ធី​ក​ប្រអប់​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន ។ វា​ក៏​ត្រូវ​បាន​គេ​ដឹងផង​ដែរ​ថា Facebook នឹង​មិន​បង្ហាញ​លេខ​ទូរស័ព្ទ​តាម​អន​ឡាញ ឬ​ប្រគល់​ទៅ​ឱ្យ​នរណា​ម្នាក់​ឡើយ ។

ប៉ុន្តែ​បណ្តាញ​សង្គម​យក្ស​នេះ​កំពុង​តែ​ស្វែងរក​វិធី​ដើម្បី​ចំណេញ​ប្រាក់​ពី​កម្មវិធី WhatsApp ចាប់តាំងពី​បាន​ទិញ​កម្មវិធី​នេះ​កាលពី​២​ឆ្នាំ​មុន ក្នុង​កិច្ចព្រមព្រៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​មាន​តម្លៃ​២១,៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជាមួយ​គ្នា​នោះ​ដែរ Facebook សន្យា​ថា មិន​ជ្រៀតជ្រែក​ការ​សន្យា​ជា​យូរ​មក​ហើយ​របស់​សហ​ស្ថាបនិក​កម្មវិធី WhatsApp ក្នុង​ការ​គោរព​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់ និង​មិន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​វេទិកា​ផ្ញើ​សារ​របស់ WhatsApp ។

កាលពី​ថ្ងៃ​ទី​២៦ សីហា កន្លង​មក កម្មវិធី WhatsApp បាន​បង្ហាញ​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរ​លំហូរ​ថវិកា ដោយ​ការ​បញ្ចេញ​ឯកសារ​ថ្មី​មួយ​ដែល​រៀបរាប់​អំពី​គោលនយោបាយ​ឯកជន​របស់​ក្រុមហ៊ុន និង​លក្ខខណ្ឌ​សេវាកម្ម​ដែល​អ្នក​ប្រើប្រាស់​ត្រូវ​តែ​យល់ព្រម​អនុវត្ត​តាម ។ ឯកសារ​នេះ គឺជា​ការ​ពិនិត្យ​ឡើង​វិញ​ជា​លើក​ដំបូង​នៃ​គោលនយោបាយ​ទាំងនោះ​គិត​ចាប់តាំងពី​ឆ្នាំ​២០១២ មុន​ពេល​ដែល​ក្រុមហ៊ុន Facebook បាន​ទិញ​កម្មវិធី WhatsApp ។

ការ​ផ្លាស់​ប្តូរ​មួយ​ដែល​នាយក​ប្រតិបត្តិ​កម្មវិធី WhatsApp បាន​បង្ហើប​ឲ្យ​ដឹង​កាលពីមុន គឺ​ពួក​គេ​កំពុង​ស្វែងរក​វិធី​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​អតិថិជន តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី WhatsApp ។ វា​អាច​រួម​មានការ​ប្រើ​កម្មវិធី WhatsApp ដើម្បី​ចេញ​វិក្កយបត្រ​បញ្ជាក់​ការ​កក់ ឬ​តាមដាន​ការ​ចែកចាយ ។

ក្រុមហ៊ុន​ជា​ច្រើន​ក៏​អាច​បញ្ជូន​ការ​ផ្តល់​ជូន​ពិសេស ឬ​សារ​អំពី​ការ​លក់​ទៅ​កាន់​អតិថិជន​ជា​លក្ខណៈ​បុគ្គល​ផង​ដែរ ។ ឯកសារ​ថ្មី​បាន​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​នឹង​អាច​គ្រប់គ្រង ឬ​ផ្អាក​ការ​ផ្ញើ​សារ​បែប​នេះ ។ កម្មវិធី WhatsApp និយាយ​ថា វា​នឹង​បន្ត​រារាំង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​បុរាណ​ពី​សេវាកម្ម​របស់​ខ្លួន ។

ការ​ផ្លាស់​ប្តូរ​មួយទៀត គឺ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ជាង ដោយសារ​កម្មវិធី WhatsApp បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់ផ្តើម «​ធ្វើការ​សម្របសម្រួល​» គណនី​ជាមួយ Facebook ដោយ​ចែករំលែក​លេខ​ទូរស័ព្ទ និង​ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់​ប្រើ​ក្នុង​ការ​ដំណើរការ​កម្មវិធី WhatsApp  ដូច​ជា ប្រភេទ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ និង​លក្ខណៈ​ស្មា​ត​ហ្វូ​ន ។ ក្រុមហ៊ុន​នេះ​និយាយ​ថា Facebook នឹង​ប្រើ​លេខ​ទូរស័ព្ទ​ជា​លក្ខណៈ​ផ្ទៃក្នុង​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន ក្នុង​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រើប្រាស់​កម្មវិធី WhatsApp នៅ​លើ Facebook ដើម្បី Facebook អាច​ណែនាំ​មិត្តភក្តិ ឬ​បង្ហាញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។

លេខ​ទូរស័ព្ទ​នៅ​លើ​កម្មវិធី WhatsApp មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ Facebook ។ ខណៈ​ពេល​ដែល​បណ្តាញ​សង្គម​នេះ​មាន​លេខ​ទូរស័ព្ទ​ជា​ច្រើន​រួច​ទៅ​ហើយ ។ វា​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្តល់​ឱ្យ​ពួក​គេ​ទេ ហើយ​លេខ​ទូរស័ព្ទ​ភាគច្រើន​នៅ​លើ Facebook មិនមែន​សុទ្ធតែ​ជា​លេខ​ដែល​អ្នក​ប្រើប្រាស់​ប្រើ​នា​ពេល​បច្ចុប្បន្ន​ដែរ​។ ប៉ុន្តែ​អ្នក​ប្រើប្រាស់ WhatsApp ត្រូវ​តែ​ផ្តល់​នូវ​លេខ​ទូរស័ព្ទ​បច្ចុប្បន្ន​របស់​ពួក​គេ ដោយសារ​វា​ជា​វិធី​ដែល WhatsApp អាច​ដឹង​ពី​កន្លែង​ដែល​ត្រូវ​បញ្ជូន​សារ​ទៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សម្របសម្រួល​គណនី​នេះ​អាច​នាំ​មក​នូវ​ការ​រិះគន់​ពី​ការ​តស៊ូ​មតិ​ភាព​ឯកជន ។ WhatsApp បាន​សន្យា​ជា​យូរ​មក​ហើយ​ថា មិន​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​នោះទេ ៕