ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់​សាសង​ភាសា​ស្នេហា​យ៉ាង​ល្អូ​ន​ល្អឺ​ន ទីបំផុត​…

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍​មួយគូ​បាន​ណាត់​សាសង​ភាសា​ស្នេហា​ជាមួយ​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ហើយដោយ​សារ​សំដី​លួងលោម​ដ៏​ផ្អែមល្ហែម​យុវតី​ជា​សង្សារ​ក៏​យល់ព្រម …

ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍​មួយគូ​បាន​ណាត់​សាសង​ភាសា​ស្នេហា​ជាមួយ​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ហើយដោយ​សារ​សំដី​លួងលោម​ដ៏​ផ្អែមល្ហែម​យុវតី​ជា​សង្សារ​ក៏​យល់ព្រម​គី​គី​លូ​រហូត​បាន​សម្រេច ក៏​ត្រូវ​ឪពុក​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ណាត់គ្នា​សាសង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ខ្ទម​ចំការពោត ស្ថិត​ក្នុងភូមិ​សំរោង​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង បាន​ឲ្យ​ដឹង​ថា យុវជន​ឈ្មោះ គង់ ណា​ក់ ហៅ តឹង អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ពេ​ជ​បាន ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ ព្រោះ​​យុវតី​ជា​សង្សារ​ទើបតែ​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា យុវជន​សង្ស័យ​និង​យុវតី​ខាងលើ​មាន​ភូមិ​ឃុំ​នៅ​ជាប់​គ្នា ហើយ​ពួក​គេ​ទាំង​២​នាក់​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ផង​ដែរ ។ នៅ​ល្ងាច​នោះ យុវជន​សង្ស័យ​បាន​ទូរស័ព្ទ​ណាត់ជួប​ជាមួយ​យុវតី​ជា​សង្សារ​នៅ​ខ្ទម​ចំការពោត ចំណុច​បឹង​វល់ ។ ពេល​ទៅ​ដល់​ពួក​គេ​បាន​សាសង​ភាសា​ស្នេហា​ជាមួយ​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន​ក្នុង​ខ្ទម​កំសត់ ទោះបីជា​មេឃ​រម​ឡ​ភ្នំ​រលាយ ហើយ​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​មិន​ខ្វល់​ដែរ ។ តួ​ប្រុស​បាន​ប្រើ​ពាក្យ​ផ្អែមល្ហែម​លួងលោម ទីបំផុត​តួ​ស្រី​ក៏​ទន់​ចិត្ត​ព្រម​គី​គី​លូ​ជាមួយ​គ្នា​រហូត​បាន​សម្រេច រួច​ហើយ​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន ។ ពេល​ទៅ​ដល់​ផ្ទះ​វិញ ឪពុក​ម្ដាយ​ខាង​ស្រី​ឃើញ​អា​ការៈកូន​ខុស​ប្លែក​ពី​ធម្មតា​ក៏​សួរនាំ តែ​កូនស្រី​ថា មិន​មាន​អ្វី​ទេ ។ ដោយ​មានការ​សង្ស័យ និង​ដោយ​មាន​គេ​និយាយ​ប្រាប់​ផង​នោះ ឪពុក​ម្ដាយ​ក៏​ជំរិត​សួរ​ម្ដងទៀត ទើប​នាង​ប្រាប់​តាម​ត្រង់​អំពី​រឿង​នៅ​ខ្ទម​ចំការពោត​តែ​ម្ដង ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង បញ្ជាក់​ថា បន្ទាប់​ពី​ដឹង​ដំណឹង​នេះ​ភ្លាម ឪពុក​ម្ដាយ​ខាង​ស្រី​បាន​មក​ប្ដឹង​សមត្ថកិច្ច​យើង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ។ ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​យុវជន​ឈ្មោះ គង់ ណា​ក់ ហៅ តឹង ពី​បទ​រួម​ភេទ​ជាមួយ​អ​និ​តិ​ជន​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕