ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកក្មេក​កីឡាករ​បាល់ទាត់ Gareth Bale នឹងចេញពី​ពន្ធនាគារ​ឆ្នាំ​ក្រោយ​រឿង​លក់​ភាគហ៊ុន​ស្អុយ

7 ឆ្នាំ មុន

ឪពុកក្មេក​របស់ Gareth Bale លោក Martin Rhys-Jones ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ប្រទេស​អេ​ស្ប៉ា​ញ និង​អា​មេ​រិ​ក​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយពី​បទ​ក្លែងបន្លំ​លុយ​២៨​លាន​ដុល្លារ និង​បោកប្រាស់​លុយ​

ឪពុកក្មេក​របស់ Gareth Bale លោក Martin Rhys-Jones ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ប្រទេស​អេ​ស្ប៉ា​ញ និង​អា​មេ​រិ​ក​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយពី​បទ​ក្លែងបន្លំ​លុយ​២៨​លាន​ដុល្លារ និង​បោកប្រាស់​លុយ​អ្នកជំងឺ​បាត់បង់​ការ​ចង​ចាំ​សញ្ជាតិ​អង់គ្លេស​ជិត​៤០​ម៉ឺន​ដុល្លារ ។

Martin Rys-Jones​វ័យ​៥២​ឆ្នាំ​និង​បក្សពួក​របស់​លោក​១១​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ចោទប្រកាន់​ដែរ​ក្នុង​នោះ​រួម​មាន​តារា​ម៉ូ​ដែល​អង់គ្លេស​Jamie-Lee Church​បាន​លក់​ភាគហ៊ុន​ស្អុយ​ក្នុង​តម្លៃ​ខ្ពស់កប់ពពក ។ រីឯ​អ្នកលក់​ភាគហ៊ុន​ឱ្យ​លោក​ក្នុង​ក្រុង Barcelona បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ខ្ពស់​ដើម្បី​លក់​ភាគហ៊ុន​គ្មាន​តម្លៃ​អស់ទាំង​នោះ​។

លោក Martin Rys-Jones ត្រូវ​បាន​ចាប់ខ្លួន​និង​កាត់ទោស​នៅ​សហរដ្ឋអាមេរិក​ខណៈ​លុយ​មួយ​ចំនួន​ធំ​ត្រូវ​បាន​វេរ​ចូល​ក្នុង​គណនី​ធនាគារ​ក្នុង​ក្រុង​ញូ​វ​យ៉​ក​មុន​ពេល​វេរ​ទៅ​ក្រៅប្រទេស ។ ចៅក្រម​អា​មេ​រិ​ក​លោកស្រី​អេ​លី​សា​ប៊ែ​ត វ៉​ល​ហ្វ​ត និយាយ​ថា លោក Martin Rys-Jones​បាន​ពាក់ព័ន្ធ​នឹង​ការ​លួច​បន្លំ​រយៈពេល​៣​ឆ្នាំ​ហើយ​ដែល​មាន​ជន​រង​គ្រោះ​រហូត​ដល់​ទៅ​២៥០​នាក់​រស់នៅ​អង់គ្លេស អា​មេ​រិ​ក និង​កា​ណា​ដា ។ នៅ​ឆ្នាំ​ក្រោយ​លោក​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ ។ Martin Rhys-Jones គឺជា​ឪពុក​នាង Emma Rhys Jones ដែល​ជា​ប្រពន្ធ​កីឡាករ​Gareth Bale​មិន​ទាន់​រៀប​ការ តែ​ពួក​គេ​មានកូន​ស្រី​ជាមួយ​គ្នា​រួច​ទៅ​ហើយ ៕