ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីខួបកំណើត សុទ្ធតែតារា Cute Cute…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតករ​កម្មវិធី​សិល្បៈ និង​សង្គម​លោក​សួង សុ​វ​ណ្ណា​រ៉ា បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​វ័យ​២៥​ឆ្នាំ យ៉ាង​អធិក អធម​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត True Face កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ។ ផលិតករ​រូប​នេះ​បាន​ចំណាយ​ប្រាក់​រង្វង់​១​ម៉ឺន​ដុល្លារ​ម៉ៅ​ក្លឹ​ប​ទាំងមូល​ដើម្បី​រៀបចំ​ទទួលភ្ញៀវ​ដែល​ភាគច្រើន​ជា​អ្នកសិល្បៈ​ជាង​១០០​នាក់ ។

លោក​សួង សុ​វ​ណ្ណា​រ៉ា ដែល​ជា​អ្នក​ផលិតកម្ម​វិធី​សម្រាប់​ទូរទស្សន៍​បាយ័ន ទូរទស្សន៍ CTV8HD និង MyTV ដោយសារ​ចង់​ជួបជុំ​អ្នកសិល្បៈ​ឲ្យ​បាន​សប្បាយ​រីករាយ​ក៏​សម្រេចចិត្ត​ធ្វើ​ខួប ផ្គួប​នឹង​ការ​ដាក់​បង្ហាញ​ផលិតផល​ថែរក្សា​សម្រស់​របស់​លោក​ជា​ទ្រង់ទ្រាយ​ធំ ។ អ្នកសិល្បៈ​ប្រមាណ​ជាង​១០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។

ក្នុង​កម្មវិធី​ក្នុង​នោះ​មានការ​បង្ហាញ​ម៉ូ​ដ ប្លែក​ៗ ដើម្បី​ឲ្យ​ភ្ញៀវ​កិត្តិយស​បាន​សប្បាយ​រីករាយ ។ ពិធី​នោះ​ធ្វើ​ផ្គួប​ជាមួយ​ពិធី​សម្ពោធ​ផលិតផល​ថែរក្សា​សម្រស់​ឈ្មោះ Dr. Tiara ដែល​ជា​ផលិតផល​សម្រាប់​តម្រូវ​ស្បែក​របស់​ប្រជាជន​កម្ពុជា​ផ្ទាល់ ។ អ្នកសិល្បៈ​ចូលរួម​នា​ឱកាស​នោះ​រួម​មាន​កញ្ញា​មាស សុខ​សោភា​, កញ្ញា​ញឹ​ម ចាន់​ថន​, វី​ជេ​អា​ណូ​, កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង​, លោក​ម៉ា​ដូ​ណា​, លោក​អា​ឡិច​ដូ​ហ្វី​, លោក​ប៊ឺ​រ​,​ លោក​ណា​ខុន​, អ្នក​នាង​ទូច ស្រី​លក្ខណ៍​, កញ្ញា​ឱ​ក សុ​ម៉ា​ដា​លី​ស​, កញ្ញា​ពៅ លី​ដា​, លោក​ច​ន ច័ន្ទ​ដា​រ៉ា និង​លោក​ពៅ ពិសិដ្ឋ ជាដើម ។

លោក​សួង សុ​វ​ណ្ណា​រ៉ា ត្រូវ​អ្នកសិល្បៈ​ជា​ច្រើន​ស្គាល់​តាម​រយៈ​ការ​ដឹកនាំ​ផលិតកម្ម​វិធី​សិល្បៈ​ជា​ច្រើន​បូក​រួម​ទាំង​កម្មវិធី​ទាក់ទង​នឹង​សម្រស់​នៅ​បណ្តា​ស្ថានីយ​ទួ​រ​ទស្សន៍​មួយ​ចំនួន​។ ផលិតករ​មិន​ជាប់កិច្ចសន្យា​រូប​នេះ​បញ្ជាក់​ថា កន្លង​មក​លោក​ធ្លាប់​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​លើ​ការ​ផលិតកម្ម​វិធី ល្បី​ៗ​របស់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន ។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​សួង សុ​វ​ណ្ណា​រ៉ា នឹង​ផលិតកម្ម​វិធី​ទូរទស្សន៍ ប្លែក​ៗ​មួយ​ចំនួន​ទៀត​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន ៕