រាជធានីភ្នំពេញ ៖ តារាសម្តែងដែលចូលចិត្តបង្ហាញសម្រស់ដើមទ្រូងនាងសេង សូណា បានបញ្ចេញវីដេអូឃ្លីបខ្លីមួយបង្ហាញភាពស្រើបស្រាល និងសិចស៊ីបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក ។
ការបង្ហាញរូបភាពសិចស៊ីរបស់សេង សូណា នេះមិនមែនជារឿងមួយថ្មីទេ ពោលគឺនាងធ្លាប់ធ្វើបែបនេះម្តងជាពីររួចមកហើយ បើទោះបីជារងការរិះគន់ពីមហាជនក៏ដោយ ។
ក្នុងវីដេអូឃ្លីនោះសេង សូណា ស្លៀកឈុតរូ៉បរាត្រីពណ៌ផ្កាឈូក រំលេចសុដន់ជាមួយនឹងកាយវិការស្រើបស្រាយដេកនៅលើគ្រែ ។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញរូបភាពរបស់សេង សូណា នោះមិនសូវទទួលបានការគាំទ្រច្រើនពីអ្នកលេងហ្វេសប៊ុកឡើយ ខណៈនាងស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ ។
អ្នកទស្សនាមួយចំនួនចំអកទៅសេង សូណា ថា តើការបង្ហោះរូបភាពបែបនេះទទួលបានអ្វីមកវិញ ។ សេង សូណា ឆ្លើយយ៉ាងខ្លីថា «នាងមិនចង់បានអ្វីឡើយ» ។
កាលពីអំឡុងឆ្នាំ២០១៤ ក្រោយពីអវត្តមានក្នុងពិភពសិល្បៈអស់ជាងមួយឆ្នាំនោះ តារាសម្តែងនាងសេង សូណា បានបង្ហាញភាពសិចស៊ីដោយមិនខ្លាចញញើតចំពោះមុខម៉ាស៊ីនថតរបស់អ្នកសារព័ត៌មានទ្បើយ ក្នុងពេលដែលនាងចូលរួមសម្តែងឱ្យផលិតកម្មបុប្ផា ថតខារ៉ាអូខេសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
រូបភាពរបស់នាងសេង សូណា ត្រូវគេបង្ហោះនៅលើគេហទំព័រព័ត៌មាន ក្នុងស្រុកមួយ ហើយត្រូវគេចែកចាយបន្តតាមហ្វេសប៊ុក ។
តារាសម្តែងមានប្រភពពីខេត្តបាត់ដំបងសេង សូណាបញ្ជាក់ថា នាងបាត់មុខមួយរយៈពីពិភពសិល្បៈ ហេតុនេះពេលត្រទ្បប់មកវិញ នាងត្រូវធ្វើអ្វីដើម្បីជាការទាក់ទាញទស្សនិកជនជាថ្មីទ្បើងវិញ ។ ការបង្ហាញភាពសិចស៊ីរបស់នាងនាពេលនេះគឺមិនបារម្ភពីការរិះគន់ទ្បើយ ។ ការវិលមកកាន់ពិភពសិល្បៈជាថ្មីរបស់នាង គឺក្នុងគោលបំណងបំបាត់ចោលរឿងរ៉ាវស្នេហាដែលបានជួបប្រទះ ហើយចាប់ផ្តើម លេងខ្លួនឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងអាជីពសិល្បៈរបស់នាងជាថ្មី ។ នាងបន្ថែមថា «ក្នុងវ័យនាពេលនេះទៅហើយ នាងខ្ញុំមិនខ្លាចនូវភាពសិចស៊ីនេះទទួលរងនូវការរិះគន់ទេ ខណៈពេលដែលភាពសិចស៊ីរបស់នាងខ្ញុំមិនដល់ថ្នាក់ស្រាតទាំងអស់នោះទ្បើយ» ។
នៅពេលសួរថា កន្លងមកតារាមួយចំនួនរងការរិះគន់ខ្លាំងពីមហាជនស្ទើរតែបាត់បង់អាជីពសិល្បៈដោយសារភាពសិចស៊ីនេះ ចំពោះនាងតើភ័យខ្លាចទេ ? នាង សេង សូណា ឆ្លើយតបថា ភាពសិចស៊ីរបស់នាង គឺមិនបានគិតដល់ចំណុចមួយនេះទ្បើយ ព្រោះនាងគិតថា អ្វីដែលនាងធ្វើក្នុងន័យសិល្បៈប៉ុណ្ណោះ មិនមែនទាក់ទាញក្នុងផ្លូវសេ្នហាឡើយ៕
ចែករំលែកព័តមាននេះ