ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រូបរាង Samsung Galaxy Folder2

7 ឆ្នាំ មុន

មាន​ព័ត៌មាន​លេច​ធ្លាយ​ក្នុង​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត នា​ពេល​ថ្មី​នេះ ស្តី​ពី​រូបរាង​ទូរស័ព្ទ Samsung Galaxy Folder 2 ដែល​គ្រោង​ដាក់​បង្ហាញ​នា​ពេល​ខាង​មុខ ។ រូបរាង​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​រាងស្តើង ស្អាត

មាន​ព័ត៌មាន​លេច​ធ្លាយ​ក្នុង​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត នា​ពេល​ថ្មី​នេះ ស្តី​ពី​រូបរាង​ទូរស័ព្ទ Samsung Galaxy Folder 2 ដែល​គ្រោង​ដាក់​បង្ហាញ​នា​ពេល​ខាង​មុខ ។ រូបរាង​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​រាងស្តើង ស្អាត ជាមួយនឹង​ពណ៌​មាស​ផង​ដែរ ។

តាម​ព័ត៌មាន​ក្រៅផ្លូវការ​នេះ​បង្ហាញ​ថា ក្រុមហ៊ុនទូរស័ព្ទ​លំដាប់​អន្តរជាតិ Samsung នឹង​បញ្ចេញ​គំរូ​ទូរស័ព្ទ​ថ្មី​ដែល​មាន​រូបរាង​ស្តើង ប្រណីត ។ ទូរស័ព្ទ​មួយ​នេះ​ដើរ​ដោយ​ប្រព័ន្ធ Android 6.0.1 Marshmallow មាន​ទម្ងន់ 155g មាន​កាមេរ៉ា 5MP មាន​រ៉េ​ម 2GB មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន 16GB និង​អាច​បន្ថែម​អង្គ​ចង​ចាំ​បាន អេ​ក្រង់​ទំហំ​3.8​អីុញ និង​ថាមពល​ថ្ម​កម្លាំង 1.950mAh ។

ទោះជា​មាន​ព័ត៌មាន​លេច​ចេញ​ក្នុង​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ក្តី ក៏​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ពី​ខាង​ក្រុមហ៊ុន Samsung នៅឡើយ​ទេ​៕​