ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ចង.កំហឹង​អតីត​សាលា​នយោបាយ​ដ៏​ធំ​មួយ​កន្លែង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ​អតីត​សាលា​នយោបាយ​ដ៏​ធំ​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាល​ពី​វេលា​ម៉ោង​០១ និង៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣១​ សីហា ២០១៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​សាលាស្រុក​​សង្កែ បច្ចុប្បន្ន​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

សេចក្ដី​រាយ​ការ​ណ៍បន្ត​ថា អតីតសាលា​នយោបាយ​នេះ​ សង់​ផ្ទាល់​ដី និង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី តែ​គេ​​នៅ​មិន​ទាន់​ដឹង​អំពី​ទំហំ​ពិត​ប្រាកដ​នៃ​អគារ​ចំណាស់​នេះ​ទេ​ ។ ប៉ុន្តែ​មាន​គ្រូ​បង្រៀន​ប៉ុន្មាន​នាក់​ បាន​ស្នាក់​នៅ​ក្នុង​អគារ​នេះ​ ជា​​បណ្ដោះអាសន្ន​ ។

បើ​តាម​ប្រភព​ពី​អ្នក​ស្នាក់​បណ្ដោះអាសន្ន​នៅ​ក្នុង​អគារ​នោះ​បាន​ប្រាប់​ថា អគ្គិភ័យ​នេះ​​​កើតឡើងពេល​ពួក​គេ​​កំពុង​ដេក​លក់ ដែល​ទំនង​ បណ្ដាល​មក​ពី​​ទុ​ស្សេ​ខ្សែភ្លើង​ដែល​មាន​កម្លាំង​ភ្លើងឆេះ​លឿន​បំផុត បង្កឱ្យ​​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​​អ​ធ្រា​ត្រ​តែ​ម្ដង​។

រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​បាន​ចេញ​អន្តរា​គម​ន៍​ភ្លាម​ៗ​ដែរ តែ​មិន​អាច​គ្រប់គ្រង​ឥទ្ធិពល​ភ្លើង​បាន​ឡើយ រហូត​អគ្គិភ័យ​លេប​ត្របាក់​​អគារ​ឈើ​ដ៏​ធំ​នេះ​ អស់ទាំង​ស្រុង​តែ​ម្ដង ​។ ប៉ុន្តែ​ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ ខណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ សីហា ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ។