ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងើប​មក​ផឹកទឹក ឮ​សន្ធឹក​ខ្លាំង រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​ឮ​សន្ធឹក​លាន់​ដូច​រន្ទះ បុរស​ជា​ម្ចាស់ផ្ទះ​បាន​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​រថយន្ត​១​គ្រឿង​បាន​បើក​មក​បុក​ទ្វារផ្ទះ​របស់​គាត់ …

រាជធានី​ភ្នំពេញ ៖ ដោយសារ​ឮ​សន្ធឹក​លាន់​ដូច​រន្ទះ បុរស​ជា​ម្ចាស់ផ្ទះ​បាន​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​រថយន្ត​១​គ្រឿង​បាន​បើក​មក​បុក​ទ្វារផ្ទះ​របស់​គាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម្ចាស់ផ្ទះ​ឈ្មោះ ម៉ៅ សុភាព អាយុ​៤៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​យិ​ន សា​ម៉ុ​ន អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​គុយទាវ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ភ្ញាក់​ពី​ដំណេក​កំពុង​តែ​ហូប​ទឹក ក៏​ឮ​សំឡេង​សន្ធឹក​លាន់​ដូច​រន្ទះ ពេល​ដែល​គាត់​រត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​រថយន្ត​និង​ទ្វារផ្ទះ​របស់​គាត់​ត្រូវ​ខូចខាត បន្សល់​ទុក​ស្លាក​លេខ​រថយន្ត ភ្នំពេញ 2AH-9278 នៅ​កន្លែង​កើតហេតុ ។

តាម​សំដី​បុរស​ជា​ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​រថយន្ត​បុក​ចូល​ផ្ទះ​គាត់​ពេល​នោះ គាត់​ភ័យ​យ៉ាង​ខ្លាំ​ហើយ​រូប​គាត់​បាន​ចាក់សោ​មក​មើល​រថយន្ត​ខាងលើ ដោយ​រូប​គាត់​ចេញ​មក​ដល់​ក្រៅ​រថយន្ត​ខាងលើ​បាន​បើក​រត់​យ៉ាង​លឿន ហើយ​បាន​បន្សល់​ទុក​ស្លាក​លេខ​ដែល​របូត​ចេញពី​រថយន្ត​បង្ក​ខាងលើ​ដោយ​ពុំ​ដឹង​ថា​ជា​រថយន្ត​អ្វី​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ តែ​រថយន្ត​បង្ក​ខាងលើ​បាន​រត់​បាត់​ស្រមោល ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​រថយន្ត​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕