ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​គ្នា​ពេញទំហឹង តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រេ​ប្រភេទ​ដឹក​ទំនិញ​ធុន​តូច​មួយ​គ្រឿង បាន​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ​ដោយ​ក្រពឹត​កាប៊ី​ន បែក​កញ្ចក់ និង​បែក​កង់​ម្ខាង​ផង​ដែរ ខណៈ​ដែល​ព្យាយាម​បើក​បត់​ឆ្លងផ្លូវ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រេ​ប្រភេទ​ដឹក​ទំនិញ​ធុន​តូច​មួយ​គ្រឿង បាន​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ​ដោយ​ក្រពឹត​កាប៊ី​ន បែក​កញ្ចក់ និង​បែក​កង់​ម្ខាង​ផង​ដែរ ខណៈ​ដែល​ព្យាយាម​បើក​បត់​ឆ្លងផ្លូវ​នៅ​ត្រង់​ចំណុច​ស្លាក​សញ្ញា​ចរាចរណ៍​ហាមឃាត់ ក៏​ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ពេញ​មួយ​ទំហឹង​សំណាងល្អ​មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង កែង​នឹង​ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​បុរស​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​កូ​រេ​ធុន​ចំណុះ​មួយ​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​២E-៦៨២៧ មួយ​គ្រឿង​ជិះ​គ្នា ៣​នាក់​នៅ​ក្នុង​កាប៊ី​នខា​ង​មុខ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង លុះ​មក​ដល់ក​ន្លែ​ត​កើតហេតុ ដែល​មាន​ស្លាក​សញ្ញា​មាន​បត់​នោះ ក៏​អ្នកបើកបរ​បាន​ព្យាយាម​បើក​បត់​ឆ្វេង​ក្នុង​បំណង​ឆ្លងផ្លូវ​ដោយ​មិន​បាន​មើល​ស្លាក​សញ្ញា​ឡើយ​។

ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-៧៤៧៣​មួយ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កូ​រេ​ធុន​មួយ​តោន​នោះ​ពេញទំហឹង​តែ​ម្តង សំណាងល្អ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​។  ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​បង្ក​ដោយ​ឡើង​ភាគី​ម្ខាង​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដោយ​មិន​មើល​ស្លាក​សញ្ញា​ហាម​បត់ និង​ភាគី​ម្ខាង​ទៀត​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​កើត​មាន​ឡើង និង​បាន​បញ្ចប់​ទៅ​ដោយ​ភាគី​ទាំង​ពីរ​សុខចិត្ត​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន​៕