ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ចិត្ត​ឬ​ស្យា ប្រហារជីវិត​ឪពុក​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ មាន​ករណី​កូន​សម្លា.ប់​ឪពុក​ខ្លួនឯង​បង្កើត

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណ​ន់ មាន​ករណី​កូន​សម្លាប់​ឪពុក​ខ្លួនឯង​បង្កើត ស្លាប់​នៅ​នឹង​កន្លែង​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ដែល​ជា​កូន​មានឈ្មោះ សឺត ស៊ី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ឪពុក​ត្រូវ​កូន​តិរច្ឆាន កាប់​ប្រហារ​ស្លាប់​យ៉ាង​អាណោចអាធម្ម​នោះ​ឈ្មោះ ដែង សឺត អាយុ​៧៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ដោយ​មិន​មាន​អ្នក​ផ្សេង​រួមរស់​ជាមួយ​នោះ​ទេ គឺ​មាន​តែ​ពីរ​នាក់​ឪពុក​កូន​តែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា ជន​បង្ក​ដែល​ត្រូវជា​កូនប្រុស​បង្កើត​នោះ ជា​មនុស្ស​មាន​រោគ​ប្រ​សៃ​ប្រសាទ តែងតែ​ដើរ​ផឹកស៊ី​ជា​ប្រចាំ ។ ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ​នេះ រូបគេ​បាន​ផឹកស៊ី​ស្រវឹង​ហើយ​ក៏​រករឿង​ឈ្លោះ​ជាមួយ​ឪពុក បន្ទាប់​មក​ក៏​បាន​ទាញ​ញញួរ​វាយ​ចំ​សៀត​ថ្កា​ខាងស្ដាំ​របស់​ឪពុក​ពេញទំហឹង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​បាណ​ន់ ហើយ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕