ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀ.ន ដូច​ភ្លៀងរលឹម

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​ឆ្នាំ ២០១៦ វេលា​ម៉ោង ០៣​និង​៣០​នាទី​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ក្នុងផ្ទះ​សំណាក់​ស្ថិត​នៅ​ក្រុម​៦

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​ឆ្នាំ ២០១៦ វេលា​ម៉ោង ០៣​និង​៣០​នាទី​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ក្នុងផ្ទះ​សំណាក់​ស្ថិត​នៅ​ក្រុម​៦ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ស្រី ០២​នាក់ ដែល​មានឈ្មោះ​ដូច ខាងក្រោម ១-​ឈ្មោះ ទន់ វី​រៈ ហៅ​គោ ភេទ​ប្រុស ជនជាតិ​ខ្មែរ ឆ្នាំ កំណើត ១៩៨៨ មុខរបរ ជាងភ្លើង ស្រុក​កំណើត ខណ្ឌ​៧​មក​រា ២-​ឈ្មោះ ចាន់ គឹ​ម​នី ហៅ​ថាវ ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៣ ស្រុក​កំណើត ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ ជាង​កាត់​ក្រចក ៣-​ឈ្មោះ សុខ ស្រី​នាង ហៅ​នាង ភេទ​ស្រី ជនជាតិ​ខ្មែរ ឆ្នាំ​កំណើត​១៩៩៨ ស្រុក​កំណើត ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​ជាងកាត់សក់​។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន -​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​ធំ ទម្ងន់ ១២,៨២​ក្រាម​។ ក្នុង​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕