ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អ្នក​បើក​យន្តហោះ​ជនជាតិ​អង់គ្លេស​ទៅ​សាលាដំបូង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​យន្តហោះ (​ពី​ឡុ​ត​) ជនជាតិ​អង់គ្លេស​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក ឃាត់ខ្លួន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​យន្តហោះ (​ពី​ឡុ​ត​) ជនជាតិ​អង់គ្លេស​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក ឃាត់ខ្លួន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់​២​នាក់ ។

គួរ​បញ្ជាក់​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​ទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​ឈ្មោះ DUNCAN GILES STEWART អាយុ​៤៦​ឆ្នាំ មុខរបរ​បើកបរ​ឧទ្ធម្ភាគចក្រ​នៅ​ប្រទេស​អង់គ្លេស ស្នាក់​នៅ​ប្រទេស​កម្ពុជា ជាមួយ​ប្រពន្ធ​ជនជាតិ​ខ្មែរ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង ជិះ​គ្នា​ពីរ​នាក់ មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ម៉ា​កអី​ុ​ស៊ុ​យ​ហ្ស៊ុ​យ​មួយ​គ្រឿង បើកបរ​ដោយ​ជន​ជនជាតិ​អង់គ្លេស រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ  បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​មក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​តាម​ប្រពៃណី ។ ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ។

នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ កំពុងធ្វើកា​សម្របសម្រួល​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅឡើយ ដើម្បី​ដោះស្រាយ​សំណង​រដ្ឋប្បវេណី ។ នគរបាល​ចរាចរ​ផ្លូវគោក​បាន​រាយការណ៍​ថា បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ បាន​បើករថយន្ត​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត តែ​ចៃដន្យ​បាន​បុក​ម៉ូតូ​១​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ទាំង​២​នាក់ ។ ក្រោយ​កើតហេតុ​បុរស​ជនជាតិ​អង់គ្លេស​នោះ​មិន​បាន​រត់គេច​ខ្លួន​ទេ គឺ​គាត់​បាន​រង់ចាំ​រហូត​ដល់​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ​នាំ​ខ្លួន​គាត់​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​ឲ្យ​ដឹ​ថា សំណុំរឿង​នេះ ត្រូវ​បាន​បញ្ចប់​សំណង​ជន​រង​គ្រោះ​រួចរាល់​ហើយ ពោល​គឺ​បណ្តឹងរដ្ឋប្បវេណី​ត្រូវ​បាន​រលាត់ ដូច្នេះ​នៅ​ជាប់​តែ​បណ្តឹង​អាជ្ញាធរ​ទេ ៕