ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ព្រឹ​ទ្ធ​សភា​ប្រជុំ​ពិនិត្យ​លើក​អភ័យ​ឯក​សិ​ទ្ធិ​របស់​លោកស្រី ថា​ក់ ឡា​នី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សំណើ​របស់​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ ព្រឹ​ទ្ធ​សភា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​សុំ​លើក​អភ័យ​ឯក​សិ​ទ្ធិ​សភា​របស់​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ធ​សភា​មណ្ឌល

រាជធានី​ភ្នំពេញ ៖ តាម​សំណើ​របស់​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧ​ទ្ឋ​រណ៍ ព្រឹ​ទ្ធ​សភា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​សុំ​លើក​អភ័យ​ឯក​សិ​ទ្ធិ​សភា​របស់​លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ធ​សភា​មណ្ឌល​ភូមិភាគ​ទី​២ ។

តាម​គម្រោង​កិច្ចប្រជុំ​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ២០១៦ នី​មាន​ព្រឹ​ទ្ធ​សភា​ក្នុង​ខណ្ឌចំការមន ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធសភា ។

លោកស្រី ថា​ក់ ឡា​នី សមាជិក​ព្រឹ​ទ្ធសភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី បាន​ត្រូវ​មេធាវី​តំណាង​ក្នុង​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក គី តិច បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ព័​ន្ធ​នឹង​ការ​ចោទប្រកាន់​ថា រដ្ឋអំណាច​ជា​អ្នក​រៀបចំ ​និង​ស្ថិត​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ទារ​សំណង​១០០​រៀល ៕