ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់ បុក​និង​កិន​កម្មការិនី​ម្នាក់​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ម៉ូតូ​ពីក្រោយ​រួច​កិន ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣០

រាជធានី​ភ្នំពេញ ៖ កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ម៉ូតូ​ពីក្រោយ​រួច​កិន ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣០ សីហា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុងភូមិ​ខ​១ សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ជួប សុ​គ​ន្ឋា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ក្នុង​ភូមិប​ល្ល​ង្គ័​កើត សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​សង់​ប៊ិ​ច ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD 2557 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​គ្រោះថ្នាក់ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ខ្សាច់ ព​ណ៌ប៉ៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C 2537 ដែល​បើក​ស្រប​ទិស​គ្នា​បាន​បុក​និង​កិន​នារី​រង​គ្រោះ​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕