ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ កម្លាំង​ចម្រុះ​កំពុង​ចុះ​អនុវត្តន៍​ដីកា​រក្សា​ការពារ​នៅ​រោងចក្រ​«​ស៊ុន​សា​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​៣០ សីហា​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​មានការ​ចូលរួម​សម្របសម្រួល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​៣០ សីហា​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​មានការ​ចូលរួម​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តន៍​ដីកា​រក្សា​ការពារ​រោងចក្រ «​ស៊ុន​សា​» ( Shun Sa Cambodia Garment Limited) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​រោងចក្រ​នេះ​តំណាង​ដោយ​ឈ្មោះ Chin Jin jing ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រោងចក្រ​ខាងលើ​បាន​ចុះ​កិច្ចសន្យា​ក្នុង​ការ​ទទួលយក​អាវ​និង​វត្ថុធាតុដើម​ផ្សេង​ៗ​ពី​រោងចក្រ​មួយទៀត​ឈ្មោះ កូ​កូ​វ៉ុល​(CoCoVol) ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ តំណាង​ដោយ​ឈ្មោះ Christopher Chang ប៉ុន្តែ​ពេល​ផលិត​រួច​មិន​ប្រគល់​វត្ថុធាតុដើម​និង​ផលិតផល​សម្រេច​(​អាវ​ស្ត្រី​)​ទៅ​ឲ្យ​រោងចក្រ​«​កូ​កូ​វ៉ុល​»​វិញ​ឡើយ ទើប​មានការ​ប្តឹងផ្តល់​គ្នា​និង​រហូត​ដល់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី ស៊ លី​ន​ណា ចេញ​ដីកា​ដែល​ចុះ​អនុវត្តន៍​ខាងលើ​លេខ​៤៧៧ ល​ដរ ចុះ​ថ្ងៃ​ទី​១៧ សីហា ២០១៦ រក្សា​ការពារ​រោងចក្រ​មិន​ឲ្យ​មានការ​លក់ដូរ​ផ្សេង​ៗ ៕