ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​របស់ GL Finance អាច​បង់​វិក្កយបត្រ​រំលស់​តាម​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី ដែល​ជា​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ក្នុង​ការ​បង់ប្រាក់ ផ្ទេរ​ប្រាក់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី ដែល​ជា​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ក្នុង​ការ​បង់ប្រាក់ ផ្ទេរ​ប្រាក់ និង​បង់​វិក្កយបត្រ​តាម​ភ្នាក់ងារ​របស់​ខ្លួន ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ២៦ សីហា ២០១៦ ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី បាន​សហការ​ជាមួយ​ក្រុមហ៊ុន GL Finance ដើម្បី​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន GL Finance បង់​វិក្កយបត្រ​ទៅ​ក្រុមហ៊ុន GL Finance តាម​ភ្នាក់ងារទ្រូ​ម៉ា​ន់​នី ដែល​នៅ​ជិត​បំផុត ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​របស់​ក្រុមហ៊ុន GL Finance ដូច​មុន​ទៀត​ឡើយ ។

លោក រី​គី អីុ​ហ្ស៊ី​ហ្គា​មី ( Riki Ishigami) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន GL Finance បានឱ្យ​ដឹង​ថា GL Finance ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន GL Holding (​សិង្ហ​បុរី​) ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន Group Lease PCL ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ជា​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ធំ​ជាងគេ និង​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុងអំឡុងពេល​៤​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន GL Finance​បាន​សម្រេច​នូវ​លទ្ធផល​ធំ​ៗ​របស់​ខ្លួន ដូច​ជា​ការ​កើនឡើង​នូវ​បុគ្គលិក​ពី​ជាង​១០​នាក់ រហូត​ដល់​៧០០​នាក់ គ្របដណ្ដប់​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​តាម​រយៈ​ក្រុមការងារ​មាន​ជិត​២០០​ទីតាំង និង​ទទួល​បាន​អតិថិជន​រាប់​ម៉ឺន​នាក់ ។

លោក​បន្ត​ថា ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ជា​ជំហាន​ផ្សេង​ៗ​ទៀត របស់​ក្រុមហ៊ុន GL Finance ដែល​បាន​អនុវត្ត​ដើម្បី​ផ្ដល់​នូវ​ជម្រើស​នៃ​ការ​ទូទាត់​កាន់តែ​ច្រើន​បន្ថែម​លើ​ជម្រើស​ពេល​បច្ចុប្បន្ន​របស់​ខ្លួន​ដល់​អតិថិជន ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែម​មួយទៀត​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន GL Finance និង​ទ្រូ​ម៉ា​ន់​នី ។ ក្នុង​ភាព​ជា​ដៃគូ​នេះ ភ្នាក់ងារ​ទាំងអស់​របស់​ទ្រូ​ម៉ា​ន់​នី នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ដែល​មាន​ជិត​៥​ពាន់​ភ្នាក់ងារ នឹង​អាច​ជំរុញ​ការ​ផ្ដល់​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន GL Finance ដោយ​ប្រើ GL Digital Finance Application របស់​ក្រុមហ៊ុន GL Finance ។ ពួក​គេ​អាច​ក្លាយជា​សមាជិក​នៃ​បណ្ដាញ​ភ្នាក់ងារចែកចាយ​របស់​ក្រុមហ៊ុន GL Finance ហើយ​នៅ​ពេល​ដែល​ក្រុមហ៊ុន GL Finance ផ្ដល់​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ​ទៅ​អតិថិជន​ណែនាំ​របស់​ខ្លួន ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី អាច​ទទួល​បាន​កម្រៃ​ជើងសារ​ពី​ក្រុមហ៊ុន GL Finance ផង​ដែរ ។

លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន ទ្រូ​ម៉ា​ន់​នី ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ទ្រូ​ម៉ា​ន់​នី ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា គឺ​ដោយសារ​តែ​មើលឃើញ​ថា ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ប្រហែល​៨០​ទៅ​៩០% មិន​បាន​ប្រើប្រាស់​សេវាកម្ម​ធនាគារ ដូចនេះ​សេវាកម្មទ្រូ​ម៉ា​ន់​នី អាច​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់ ដក និង​ដាក់​ប្រាក់​បាន​យ៉ាង​ងាយស្រួល ។

គួរ​បញ្ជាក់​ថា ជាមួយ​សេវាកម្ម​ផ្ទេរ​ប្រាក់​របស់​ទ្រូ​ម៉ា​ន់​នី អតិថិជន​ចំណាយ​ត្រឹមតែ២.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ទេរ​ម្ដង ខណៈ​ពេល​ដែល​កាលពីមុន​ធ្លាប់តែ​ចំណាយ​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ ។ ដូចនេះ សេវាកម្ម​ផ្ទេរ​ប្រាក់​របស់​ទ្រូ​ម៉ា​ន់​នី គឺ​អាច​ជួយ​សន្សំ​សំចៃ​ប្រាក់​ពី​ការ​ផ្ទេរ​ប្រាក់​បាន​ច្រើន​ដល់​ប្រជាជន​កម្ពុជា ៕