ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​វាយ​កូន​បាល់ Radwanska ឈ្នះ​ពាន Connecticut Open

7 ឆ្នាំ មុន

កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ពិភពលោក Agnieszka Radwanska បាន​បំបាក់​កីឡាការិនី Elina Svitolina ទាំង​២​សិត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន WTA Connecticut Open

កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ពិភពលោក Agnieszka Radwanska បាន​បំបាក់​កីឡាការិនី Elina Svitolina ទាំង​២​សិត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពាន WTA Connecticut Open លើ​ទឹកដី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។ កីឡាការិនី​សញ្ជាតិ​ប៉ូ​ឡូញ វ័យ​២៧​ឆ្នាំ​រូប​នេះ ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​តារាង​កំពូល​កីឡាការិនី​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ពាន Connecticut Open នេះ​ជា​ជ័យជម្នះ​លើក​ទី​១៩​របស់​នាង Radwanska ក្នុង​កម្មវិធី WTA Tour ។ ការ​ទទួល​បាន​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​នាង​មាន​សង្ឃឹម​ឡើង​វិញ​ក្នុង​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ WTA Tour Championships ដែល​នឹង​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ប្រទេស​សិង្ហ​បុរី ខណៈ​កីឡាការិនី​ពីរ​រូប នាង Serena Williams និង Angelique Kerber បាន​ជាប់​ក្នុង​ជម្រើស​រួច​ហើយ ៕