ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​ទិញ​មី​ស៊ី​ល S-300 ពី​រុ​ស្ស៊ី​ដើម្បី​ការពារ​ទីតាំង​នុយក្លេអ៊ែរ

7 ឆ្នាំ មុន

ទូរទស្សន៍​អីុ​រ៉​ង់ PRESS TV រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា អីុ​រ៉​ង់​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-300 រុ​ស្ស៊ី​នៅ​តាម​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ។

តាម​ទូរទស្សន៍​នេះ ប្រព័ន្ធ​ការពារ​អាកាស S-300 ទើប

ទូរទស្សន៍​អីុ​រ៉​ង់ PRESS TV រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា អីុ​រ៉​ង់​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-300 រុ​ស្ស៊ី​នៅ​តាម​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ។

តាម​ទូរទស្សន៍​នេះ ប្រព័ន្ធ​ការពារ​អាកាស S-300 ទើប​ទទួល​នា​ពេល​ថ្មី​ៗ​នេះ​ពី​រុ​ស្ស៊ី​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភាគ​កណ្តាល​ប្រទេស ដើម្បី​ការពារ​ទីតាំង​នុយក្លេអ៊ែរ FORDO ។

ឧត្តមសេនីយ៍ FARZAD ESMAILI មេបញ្ជាការ​កងការពារ​អាកាស​អីុ​រ៉​ង់​ថ្លែង​ថា ការពារ​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​ជា​រឿង​សំខាន់​គ្រប់​កាលៈទេសៈ ហើយ​អីុរ៉​ង់​នឹង​ធ្វើ​រាល់​អ្វី​ដែល​ចាំបាច់ ដើម្បី​ឱ្យ​សម្រេច​បាន​កិច្ច​ការពារ​នេះ ។

កាលពីមុន រុ​ស្ស៊ី និង​អីុ​រ៉​ង់​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ស្តី​ពី​ការ​ផ្តល់​មី​ស៊ី​ល S-300 ក៏​ប៉ុន្តែ​ដោយសារ​ហេតុផល​មួយ​ចំនួន​ទាក់ទិន​នឹង​នយោបាយ​តំបន់ និង​ពិភពលោក​ក្រុង​មូ​ស្គូ​ពុំ​បាន​ផ្តល់​ប្រព័ន្ធ​ការពារ​នេះ​ឡើយ ។ បច្ចុប្បន្ន​ក្រោយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀ​ជា​ប្រវត្តិសាស្ត្រ ស្តី​ពី​នុយក្លេអ៊ែរ​អីុរ៉​ង់​មិត្តភាព រវាង​អីុ​រ៉​ង់ និង​រុ​ស្ស៊ី​ត្រូវ​បាន​ពង្រឹង ។

រុ​ស្ស៊ី​បាន​បំពេញ​រាល់​ការ​សន្យា​ពី​ការ​ផ្តល់​មី​ស៊ី​ល​ដី​-​អាកាស S-300 ។ សហរដ្ឋអាមេរិក​ពុំ​អាច​រារាំង​ការ​ផ្តល់​ប្រព័ន្ធ​ការពារ S-300 ដល់​អីុ​រ៉​ង់​ឡើយ ៕