ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រយុទ្ធ​ស្វ៊ី​ស​មួយ​គ្រឿង​បាត់ដាន​អាច​ធ្លាក់

7 ឆ្នាំ មុន

មេបញ្ជាការ​កងទ័ពអាកាស​ស្វ៊ី​ស​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យន្តហោះ​ប្រយុទ្ធ​១​គ្រឿង​របស់​កងទ័ពអាកាស​ស្វ៊ី​សបាន​បាត់ដាន​កាលពី​រសៀល​ថ្ងៃ​ទី​២៩ សីហា ពេល​ហោះ​ហើរ​​ពីលើ​ជួរ​ភ្នំ ALPES

មេបញ្ជាការ​កងទ័ពអាកាស​ស្វ៊ី​ស​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យន្តហោះ​ប្រយុទ្ធ​១​គ្រឿង​របស់​កងទ័ពអាកាស​ស្វ៊ី​សបាន​បាត់ដាន​កាលពី​រសៀល​ថ្ងៃ​ទី​២៩ សីហា ពេល​ហោះ​ហើរ​​ពីលើ​ជួរ​ភ្នំ ALPES ភាគ​កណ្តាល​ប្រទេស​ហើយ​អាច​ធ្លាក់ ។

ក្រសួង​ការពារ​ប្រទេស​ស្វ៊ី​ស​ក្នុង​សេចក្តី​ប្រកាស​មួយ​រៀបរាប់​ថា យន្តហោះ​ធុន F/A-18C  មាន​កៅអី​មួយ​នោះ​បាន​ហោះ​ហ្វឹកហ្វឺន​រួម​ជាមួយ​យន្តហោះ​មួយ​គ្រឿង​ទៀត ហើយ​បាត់​ការ​ទាក់ទង​ជាមួយ​អ្នក​បើក​នា​វេលា​ម៉ោង​១៦​និង​៥​នាទី​ម៉ោង​ក្នុងស្រុក ។ ប្រតិបត្តិការ​តាម​រុករក​មួយ​កំពុង​ធ្វើ​ទាំង​តាម​ជើង​គោក និង​តាម​ជើង​អាកាស ។ យន្តហោះ​នេះ​អាច​ធ្លាក់​ក្នុង​តំបន់​ជុំវិញ​ភ្នំ SUSTEN នា​ភាគ​កណ្តាល​ស្វ៊ី​ស​ជា​កន្លែង​ពិបាក​ចូល​ទៅ​បំផុត ។ ឧទ្ធម្ភាគចក្រ​២​គ្រឿង​ចូលរួម​ក្នុង​ការ​តាម​រក ក៏​ប៉ុន្តែ​រាត្រីកាល និង​អាកាសធាតុ​អាក្រក់​បង្ខំ​ឱ្យ​ផ្អាក ។ ក្រុម​ជួយ​សង្គ្រោះ​២​ក្រុម​នៅ​លើ​ដី ព្រមទាំង​ពួក​អ្នក​ឡើង​ភ្នំ​មានបទពិសោធន៍​បន្ត​តាម​រុករក​នា​យប់​ថ្ងៃ​ទី​២៩ សីហា ។

កាលពី​ខែមិថុនា យន្តហោះ​ប្រដេញ​២​គ្រឿង​របស់​ស្វ៊ី​ស​ធុន TIGER F-5E បាន​បុក​គ្នា​ពេល​ហោះ​ហ្វឹកហ្វឺន​នៅ​ប្រទេស​ហូ​ឡង់ ហើយ​ក្នុង​ចំណោម​យន្តហោះ​ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ត្រូវ​ឆេះ​ហើយ​ធ្លាក់ តែ​អ្នក​បើក​អាច​លោតឆ័ត្រ​ចេញ​ទាន់​ពេល ៕