ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ហ្វ៊ី​លី​ពី​ន​12​នាក់​ស្លា.ប់​នៅ​កោះ​ហ្សូ​ឡូ

7 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា ទាហាន​ហ្វ៊ី​លី​ពី​ន​១២​នាក់​ស្លា.ប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ឧទ្ទាម​ក្រុម​អ៊ិ​ស្លា​ម​និយម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​នៅ​កោះ​ហ្សូ​ឡូ​ភាគ​ខាងត្បូង​ប្រទេស ។

អ្នកនាំពាក្យ​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ សីហា ថា ទាហាន​ហ្វ៊ី​លី​ពី​ន​១២​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួក​ឧទ្ទាម​ក្រុម​អ៊ិ​ស្លា​ម​និយម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​នៅ​កោះ​ហ្សូ​ឡូ​ភាគ​ខាងត្បូង​ប្រទេស ។

អ្នកនាំពាក្យ​រូប​នេះ លោក FILEMON TAN បញ្ជាក់​ថា ទាហាន​៥​នាក់​ក៏​រង​របួស​ដែរ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ទាំងនេះ​ដែល​កើត​មាននៅ​ជិត​ទីក្រុង​ប៉ា​ទី​គុល ។ ការ​ប្រយុទ្ធ​គ្នា​ពិតជា​សាហាវ​បំផុត ហើយ​យើង​បាត់បង់​ទាហាន​១២​នាក់​។ ទាំង​សងខាង​សុទ្ធតែ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​មក​ពី​ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំងក្លា តែ​យើង​ពុំ​ដឹង​ថា​តើ​ពួក​សត្រូវ​ស្លាប់​ប៉ុន្មាន​នាក់​ឡើយ តែ​អាច​លើស​ពី​៣០​នាក់ ។

សមាជិក​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​ជាង​២០​នាក់​ត្រូវ​ស្លាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៥ សីហា ជា​ពេល​កងទ័ព​ចាប់ផ្តើម​ការ​វាយលុក​ខាងជើង​គោក និង​ខាងជើង​អាកាស​មួយ​នៅ​ប៉ា​ទី​គុល ជាទី​តាំងរបស់​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម ដែល​ប្រធានាធិបតី​លោក RODRIGO DUTERTE សន្យា​កម្ទេច​មក ។

ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​មាន​ឯកទេស​ខាង​ការ​ចាប់ពង្រត់​មនុស្ស​ទាមទារ​ប្រាក់​លោះ ហើយ​តែង​ប្រហារជីវិត​បណ្តា​ចំណាប់ខ្មាំង ។ នា​ឆ្នាំ​នេះ​ចំណាប់ខ្មាំង​ជនជាតិ​កា​ណា​ដា​២​នាក់ និង​ក្មេង​ប្រុស​ជំទង់​ហ្វ៊ី​លី​ពី​ន​ម្នាក់​ត្រូវ​ក្រុម​នោះ​កាត់​ក្បាល​។ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​៨​នាក់ ហ្វ៊ី​លី​ពី​ន​៨​នាក់ ម៉ា​ឡេ​ស៊ី​៥​នាក់ ហូ​ឡង់​ម្នាក់ និង​ន័​រ​វែ​សម្នាក់​នៅ​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ដែល​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ​នៅឡើយ ៕