ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រោគ​សញ្ញា​ទាំង​៨ ​ដែល​វិវត្តន៍​ទៅ​ជា​ជំងឺមហារីក

7 ឆ្នាំ មុន

ជំងឺមហារីក បាន​ក្លាយជា​ឃាតករ​ដ៏​ធំ​បំផុត​ក្នុង​ការ​បំផ្លាញ​សុខភាព​មនុស្សជាតិ បើ​យោង​តាម​វិទ្យាស្ថាន​ជំងឺមហារីក​ផ្លូវការ IARC នៅ​ក្រោម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​អ្នក​ស្លា.ប់​ដោយ​ជំងឺមហារីក

ជំងឺមហារីក បាន​ក្លាយជា​ឃាតករ​ដ៏​ធំ​បំផុត​ក្នុង​ការ​បំផ្លាញ​សុខភាព​មនុស្សជាតិ បើ​យោង​តាម​វិទ្យាស្ថាន​ជំងឺមហារីក​ផ្លូវការ IARC នៅ​ក្រោម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​ប្រចាំឆ្នាំ​បាន​ឡើង​រហូត​ទៅ​ច្រើន​លាន​នាក់​។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ជំងឺមហារីក​ឃ្លាត​ពី​ខ្ញុំ?

​ប្រធាន​ជំនាញ​ផ្នែក​ជំងឺមហារីក​លោក Peng Xiao Chi ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​ខាង​គ្លីនិក​នៃ​មន្ទីរពេទ្យ ស្តេ​ម​ហ្វ​ត​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក បាន​ធ្វើការ​រៀបរាប់​អំពី​រោគ​សញ្ញា​លេច​ចេញ​នៃ​ជំងឺមហារីក​ចំនួន​៨​នេះ ដើម្បី​ជួយ​លោក​អ្នក​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជំងឺមហារីក​ដំណាក់កាល​ដំបូង និង​រួសរាន់​ក្នុង​ការ​ទទួល​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ។

​១-​មានការ​ឈឺចាប់​ក្តៅ​នៅ​តំបន់​ទ្រូង​ផ្នែក​ខាងក្រោយ
ករណី​នេះ ប្រហែលជា​អាច​ជា​ជំងឺមហារីក​បំពង់​អាហារ ឬ​ក៏​អាច​ជា​ជំងឺ​ក្រពះ​ធម្មតា​។ ប៉ុន្តែ​ប្រសិនបើ​មានការ​ឈឺ​ចុកចាប់​ឆ្អឹងទ្រូង​ផ្នែក​ខាងក្រោយ រួម​ជាមួយ​ការ​ឈឺ​ដើមទ្រូង ថែម​ទាំង​ការ​ឈឺចាប់​មាន​រយៈពេល​យូរ ការ​ឈឺចាប់​មានការ​កើនឡើង បន្ទាប់​ពី​ប្រើ​ថ្នាំ​រួច​ហើយ ក៏​មិន​មាន​អាកា​រៈ​ធូរស្រាល​នោះ អ្នកជំងឺ​មានឱកាស​ខ្ពស់​ក្នុង​ការ​ប្រឈម​មុខ នឹង​ការ​កើត​ជំងឺមហារីក​បំពង់​អាហារ​។ ក្នុង​ខណៈ​ពេល​ដែល​មាន​អាកា​រៈទាំង​នេះ​លេចឡើង​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ធ្វើការ​ថត​ក្រពះ ដើម្បី​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺមហា​រីក។

​២-​មានការ​ឈឺចាប់​នៅ​តំបន់​ខាងក្រោម​ពោះ និង​រង្វង់​ផ្ចិត
ការ​ឈឺចាប់​នៅ​តំបន់​ខាងក្រោម​ពោះ និង​រង្វង់​ផ្ចិត ជា​ធម្មតា​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​អាកា​រៈ​ជំងឺមហារីក​ពោះវៀន ប៉ុន្តែ​មិនមែន​ប្រាកដ​ថា​ជា​ជំងឺមហារីក​នោះ​ទេ​។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​កំណត់​អត្តសញ្ញាណ​ជំងឺ​ទូទៅ ឬ​មួយ​ជា​ជំងឺមហារីក? ដោយសារ​តែ​សាច់ដុំ​ពោះវៀន​អាច​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ពោះវៀន បណ្តាល​ឲ្យ​ចុកពោះ​វៀន ដូច្នេះ​ធ្វើ​ឲ្យ​មានការ​ឈឺ​ចុកចាប់​ឥត​ឈប់​ឈរ ឬ​មានការ​ឈឺចាប់​មួយ​ភ្លែត​ក៏​បាត់​ទៅ​វិញ​។ ប្រសិនបើ​អ្នក​ឃើញ​ថា មាន​ឈាម​ក្នុង​លាមក​នោះ យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ប្រហែលជា​អាច​កើត​មាន​ជំងឺមហារីក​។

​៣-មាន​អាកា​រៈ​ក្អក​ស្ងួត​ធ្ងន់ធ្ងរ ក្នុង​កំហាក​មាន​ឈាម
ក្អក​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​រាង​កាយ​មនុស្ស អាកា​រៈ​ជំងឺ​ភាគច្រើន​អាច​បង្ក​ឲ្យ​មានការ​ក្អក​។ ការ​ក្អក​ដោយសារ​ជំងឺមហារីក​សួត និង​ការ​ក្អក​ធម្មតា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។ ការ​ក្អក​ដោយ​ជំងឺមហារីក​សួត​មាន​លក្ខណៈ ក្អក​ភ្លាម​ៗ ក្អក​ខ្លាំង និង​ក្អក​ស្ងួត​ថែម​ទាំង​មាន​កំហាក​តិច​។ ហ្វ្រេ​កង់​នៃ​ការ​ក្អក​ជា​ធម្មតា​ខ្ពស់​ជាង​ការ​ក្អក​ដែល​បណ្តាល​មក​ពី​ការ​រលាក​ផ្សេង​ៗ ចន្លោះ​ពេល​នៃ​ការ​ក្អក​ខ្លី​។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ជក់បារី​ច្រើន​ឆ្នាំ ប្រសិនបើ​មានការ​ក្អក​ស្ងួត​ខ្លាំង និង​មាន​កំហាក​មាន​ឈាម​នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​សួត គឺ​ខ្ពស់​ខ្លាំង​ណាស់ តម្រូវ​ឲ្យ​អ្នកជំងឺ​ទៅ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​។

​៤-ការ​ផ្លាស់​ប្តូរ​នៃ​រូបរាង​សុដន់
ការ​រក​ឃើញ​ដំបូង​នៃ​ជំងឺមហារីក​សុដន់ អ្នកជំងឺ​អាច​ពិនិត្យ​ឃើញ​ដោយ​ខ្លួនឯង​។ របៀប​នៃ​ការ​ពិនិត្យ គឺ​មើល ស្ទាប ច្របាច់ និង​ពិនិត្យ​មើល​ថា តើ​រូបរាង​ខាងក្រៅ​នៃ​សុដន់​មានការ​បំរែបំរួល ឬ​អត់ ស្ទាប​ថា​មាន​ដុំ​សាច់ ឬ​អត់ ច្របាច់​ថា​មាន​ទឹករំអិល​ចេញពី​ក្បាល​សុដន់​ឬទេ (​ជា​ពិសេស​ទឹក​រអិល​ដែល​មាន​លាយ​ឈាម​) ស្បែក​មាន​លក្ខណៈ​ស្រ​ដៀង​សំបក​ក្រូច ក្បាល​សុដន់​មានការ​រួម​បញ្ចូល​ទៅ​ក្នុង ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ថា មាន​អាកា​រៈទាំង​នេះ​កើតឡើង សូម​ប្រញាប់​ទៅ​ទទួល​ការ​ពិនិត្យ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​។

​៥-មានការ​ហូរ​ឈាមរដូវ​យូរ ធ្លាក់​ ស មាន​លាយ​ឈាម
ជា​ធម្មតា​ការ​មក​រដូវ​របស់​ស្ត្រី គឺ​មានការ​ទៀងទាត់​ល្អ ប្រសិនបើ​រយៈពេល​នៃ​ការ​ហូរ​ឈាមរដូវ​មានការ​អូស​បន្លាយ ឬ​ក៏​ក្រោយ​ពី​ការ​មាន​រដូវ​មានការ​ធ្លាក់ឈាម​ឥត​ឈប់​ឈរ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​មុន នោះ​អ្នក​ត្រូវ​តែ​មានការ​ងឿងឆ្ងល់​ថា តើ​ខ្លួន​យើង​ផ្ទាល់​មាន​កើត​ជំងឺមហារីក​មាត់ស្បូន​ឬទេ? ជំងឺមហារីក​មាត់ស្បូន គឺ​អាច​បង្ហាញ​ឲ្យ​ច្បាស់​បំផុត​នៃ​ការ​កើនឡើង​នៃ​ការ​ហូរ​ឈាម ដូច​ជា​ការ​ធ្លាក់ឈាម ដូច​ជា​ការ​ធ្លាក់ស​ដែល​មាន​លាយ​ឈាម មានការ​ធ្លាក់ឈាម​ពេល​រួម​ភេទ -​ល​-​។ តាម​ធម្មតា ការ​ហូរ​ឈាម​បែប​នេះ ត្រូវ​បាន​គេ​យល់​ច្រ​លំ​ថា ជា​ការ​មក​រដូវ​មិន​ស្អាត ឬ​ការ​មក​រដូវ​មិន​អស់ ដែល​តម្រូវ​ឲ្យ​មិត្ត​សុភាព​នារី​ទាំងឡាយ​យកចិត្តទុកដាក់ ប្រញាប់​ទៅ​ទទួល​ការ​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។

៦-ស្រាប់តែ​មានការ​ចុះ​ស្គម​មួយ​រំពេច​ដោយ​មិនដឹង​មូលហេតុ
ការ​វិវឌ្ឍន៍​នៃ​ជំងឺមហារីក​ក្នុង​កំរិត​ខុស​ប្លែក​ពី​គ្នា​អាច​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់ នេះ​ជា​លក្ខណៈ​ពិសេស​រួម​នៃ​ជំងឺ​កាច​សាហាវ​។ ក្នុង​ខ្លួន​មាន​កើត​ជំងឺមហារីក​ក​ជា​ធម្មតា​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេតា​ប៉ូ​លី​ស នៅ​ក្នុង​ខ្លួន​មាន​ភាព​ច្របូកច្របល់ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​។ ប្រសិនបើ​មិន​ប្រញាប់ប្រញាល់​ក្នុង​ផ្លាស់​ប្តូរ​របប​អាហារ ឬ​ការ​ហាត់ប្រាណ ទម្ងន់​របស់​អ្នក​បាន​ថយ​ចុះ​៥%​នៃ​ទម្ងន់​ខ្លួន​រយៈពេល​៦​ខែ នោះ​ត្រូវ​ប្រញាប់​ទៅ​ស្វែងរក​ការ​ព្យាបាល​។

៧-ការ​បត់ជើងតូច​មានការ​ពិបាក និង​មាន​លាយ​ឈាម
ចំពោះ​បុរស ការ​លំបាក​ក្នុង​ការ​បត់ជើងតូច គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺ​មហា​រី​ក្រពេញ​ប្រ៉ូ​ស្តា​ត​។ ទោះបីជា​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រ៉ូ​ស្តា​ត ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​នោម ប៉ុន្តែ​ការ​កកើត​ថ្មី​នៃ​ក្រពេញ​ប្រ៉ូ​ស្តា​ត​ថ្មី ក៏​អាច​មាន​អាកា​រៈ​នេះ​កើត​មាន​ឡើង​ដែរ​។ ដូចនេះ​យើង​មិន​អាច​សំអាង​តែ​អាកា​រៈ​ពិបាក​នៅ ដើម្បី​សន្និដ្ឋាន​ថា ជា​ជំងឺមហារីក​ក្រពេញ​ប្រ៉ូស្តាត​​នោះ​ទេ​។ ដរាបណា​អាកា​រៈ​មានការ​វិវឌ្ឍន៍​ឆាប់រហ័ស មាន​សភាព​ធ្ងន់ធ្ងរ រួម​ទាំង​មានការ​ពិបាក​ក្នុង​ការ​នោម ទើប​ប្រហែលជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ក្រពេញ​ប្រ៉ូស្តាត​។

​៨-ការ​ឧស្សាហ៍​កើត​មាន​ជំងឺ​គ្រុនក្តៅ​ជា​ញឹកញាប់
គ្រុនក្តៅ​ជា​ប្រតិកម្ម​ធម្មតា​មួយ​នៃ​រាង​កាយ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​លុកលុយ​ធាតុ​បង្ក​ជំងឺ​ខាងក្រៅ​។ អាកា​រៈ​គ្រុនក្តៅ​ធម្មតា​ងាយស្រួល និង​ជា​សះស្បើយ ប៉ុន្តែ​អាកា​រៈ​គ្រុនក្តៅ​ដែល​បណ្តាល​មក​ពី​ជំងឺ​មហា​រី គឺ​ពិបាក​នឹង​ជា​សះស្បើយ​ណាស់​។ ដូចនេះ ប្រសិនបើ​មាន​ជំងឺ​គ្រុនក្តៅ​យូរ ដាច់ខាត​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវ​ប្រញាប់​ទៅ​ណាត់​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ជា​បន្ទាន់​។

ប្រសិនបើ​លោក​អ្នក​ជួប​ប្រទះ​នូវ​អាកា​រៈ​ដូច​ខាងលើ​នេះ លោក​អ្នក​ដាច់ខាត​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវ​ប្រញាប់​ទៅ​ណាត់​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ជា​បន្ទាន់​។ លោក​អ្នក​ក៏​អាច​មក​ទទួលយក​ការពិគ្រោះ​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ពី​ការិយាល័យ​នៃ​មន្ទីរពេទ្យ​ស្តេ​ម​ហ្វ​ត​ក្ខា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ដែល​ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​បរិក្ខារ​ទំនើប​ៗ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ជៀសវាង​ការ​វះកាត់ និង​មាន​ស្នាម​របួស​តូច​បំផុត​។ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ព្យាបាល​ដោយ JCI ទន្ទឹម​នឹង​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក ក៏​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​មន្ទីរពេទ្យ MAYO ដែល​ជា​មន្ទីរពេទ្យ​ដ៏​ល្បីឈ្មោះ​មួយ​របស់​សហរដ្ឋអាមេរិក មន្ទីរពេទ្យ​នៃ​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី ( Singapore National University Hospital) និង​ដៃគូ​សហការ​ជា​ច្រើន​ទៀត។

ទន្ទឹម​នឹង​ការ​ពង្រឹង​បច្ចេកវិទ្យា​ព្យាបាល មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក បាន​ចាត់តាំង​បង្កើត​ឡើង​នូវ​ក្រុម MDT ដែល​ជា​ក្រុម​ពិគ្រោះ​យោបល់ និង​ធ្វើការ​វិភាគ​រោគ​វិនិច្ឆ័យ​​អាកា​រៈ​របស់​អ្នកជំងឺ​។ ក្រុម MDT ​នេះ​គឺ​ប្រមូលផ្តុំ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺមហារីក​មក​ពី​ប្រទេស​ចិន សិង្ហ​បុរី អា​មេ​រិ​ក និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ទ្វីបអឺរ៉ុប ដែល​សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៃ​ជំងឺមហារីក​ទាំងនោះ បាន​មក​ធ្វើការ​ប្រជុំ​គ្នា ដើម្បី​វិភាគ​អាកា​រៈ​នៃ​ជំងឺ រិះរក​ការ​ព្យាបាល​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត សាក​សម​បំផុត​ទៅ​នឹង​អាកា​រៈ​នៃ​ជំងឺ​។

នៅ​ពេល​ខាង​មុខ​នេះ​ដែរ មន្ទីរពេទ្យ​ស្តេ​ម​ហ្វ​ត​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក បាន​មាន​គំរោង​រៀបចំ​នូវ​សិក្ខាសាលា​អំពី​ជំងឺមហារីក​ដែល​មាន​អញ្ជើញ​នូវ​វាគ្មិន​ដែល​ជា​សាស្ត្រាចារ្យ​ឯកទេស​ជំងឺមហារីក​ដែល​មក​ពី​ប្រទេស​ចិន​ផង​ដែរ​។ ប្រសិនបើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍ លោក​អ្នកជា​ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ​។

សំរាប់​ព័ត៌មាន​បន្ថែម​អំពី​ជំងឺមហារីក សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 023 96 8888 / 089 96 8888
តាម​រយៈ​វេ​ប​សាយ ៖ http://www.asiancancer.com/cambodia/
តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ៖ https://www.facebook.com/cambodiacancerhospital/