ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បាល់ទាត់​នារី​ជម្រើសជាតិ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ គ្រូបង្ហាត់​បាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា កញ្ញា កេង ចាន់​នូ បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តបាត់ដំបង បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ក​ញ្ចឹ​ង​.​ក

រាជធានី​ភ្នំពេញ ៖​ គ្រូបង្ហាត់​បាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា កញ្ញា កេង ចាន់​នូ បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តបាត់ដំបង បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ក​ញ្ចឹ​ង​.​ក និង​ឈាមកក​ក្នុង​ក្បាល ។

បើ​តាម Facebook របស់​ក្លិប​ភ្នំពេញ​ក្រោ​ន កញ្ញា កេង ចាន់​នូ ក៍​ជា​គ្រូ​បាល់ទាត់​សហគមន៍​របស់​យើង ជា​អ្នកចាំទី​និង​ជា​កីឡាការិនី​បាល់ទាត់ នៅ​ក្រុម Mighty Girls ខេត្តបាត់ដំបង​រយៈពេល ៤ ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ និង ជា​អ្នក​រៀបចំ​ការ​ប្រកួត​លី​ក​កំពូល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន RSN ផង​ដែរ​។

កញ្ញា កេង ចាន់​នូ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​អ្នកដំណើរ​បុក​គ្នា​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៩ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​០៩​នាក់​ស្លាប់ និង​របួស​៤​នាក់ នាង​ស្ថិត​ក្នុង​ចំណោម​អ្នក​របួសធ្ងន់​ស្រាល​ទាំង​៤​នាក់​នោះ ៕