ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​ស្រណោះ​ពី​ថ្ងៃ​ត្អូញ​ប្រាប់​គេ​ឯងថា «​ឈឺ​គ្រាប់ភ្នែក​ណាស់​»

7 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ ​សេចក្តីរាយការណ៍ឱ្យ​ដឹងថា បុរសម្នាក់ជាមេបញ្ជាការរង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ​ត្រូវ​បានគេ​ដេក​ស្លា.ប់​នៅ​លើ​សួន​ច្បារ​​​ក្នុង​ទីធ្លា​​ទីបញ្ជាការដ្ឋាន កាលពី​​វេលា​ទៀបភ្លឺថ្ងៃទី​៣០ សីហា ២០១៦ បង្កឱ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​ទីនោះ ធ្វើការ​ពិនិត្យ​កោ​សល្យវិច័យ ហើយសន្និដ្ឋានថា ​សង្ស័យ​ស្លា.ប់​ដោយ​

ខេត្តកណ្ដាល​ ៖ ​សេចក្តីរាយការណ៍ឱ្យ​ដឹងថា បុរសម្នាក់ជាមេបញ្ជាការរង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ​ត្រូវ​បានគេ​ដេក​ស្លាប់​នៅ​លើ​សួន​ច្បារ​​​ក្នុង​ទីធ្លា​​ទីបញ្ជាការដ្ឋាន កាលពី​​វេលា​ទៀបភ្លឺថ្ងៃទី​៣០ សីហា ២០១៦ បង្កឱ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​ទីនោះ ធ្វើការ​ពិនិត្យ​កោ​សល្យវិច័យ ហើយសន្និដ្ឋានថា ​សង្ស័យ​ស្លាប់​ដោយ​ជំងឺលើសឈាម ព្រោះ​បើតាម​ក្រុម​គ្រួសារ​ថា ​គាត់​មាន​ជំងឺលើសឈាម​ច្រើន​ឆ្នាំ​​មក​ហើយ​ ។

បើតាមប្រភពពី​ឈ្មោះឡុ​ង សុ​ផា​ន់​ណា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ត្រូវជា​កូនបង្កើត​ជន​រង​គ្រោះប្រាប់ឱ្យដឹង​ថា ​​ឪពុក​របស់​ខ្លួនមាន​អាយុ​៥៦​ឆ្នាំ ជាមេបញ្ជាការរង​កងពលតូច​ដឹក​ជញ្ជូនលេខ​៩០ មាន​ទីលំនៅ​​ក្នុងភូមិ​ទួលសង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សី​កែវ រាជ​ធានី​ភ្នំពេញ​ ។​ សព្វថ្ងៃ លោក​មានជំ​ងឺ​ប្រចាំ​កាយ​ (ជំងឺលើសឈាម) ជាយូរ​ឆ្នាំ​​​មក​ហើយ មើល​មិនជា​នោះ​ទេ ។

ហើយនៅថ្ងៃកើតហេតុ ត្រូវ​សង្ស័យជំងឺ​គាត់​រើ​ឡើង ហើយ​គ្មាន​អ្នក​នៅ​ក្បែរដឹង ទើប​ដួល​បណ្ដាល​​​ឱ្យស្លាប់​បែប​នេះ​ ។ ​​ក្រុម​គ្រួសារ មិន​បាន​ប្ដឹងផ្ដល់​អ្វី​នោះ​ឡើយ​ ។

ចំណែកនគរបាលក៏​បានឱ្យដឹង​ដែរថា ​​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩ ​សីហា ​២០១៦ លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង សា​វុ​ធ បាន​អង្គុយ​លេង​នៅ​លើ​សា​ឡុ​ង​ខាង​មុខ​​ទីបញ្ជាការ ហើយ​បាន​និយាយ​ត្អូញត្អែ​រ​ប្រាប់​លោក​ថា គាត់​ហាក់​ឈឺ​គ្រាប់ភ្នែក​ខ្លាំង​​ណាស់ មិន​បាន​ទៅ​ហូប​បាយ​នោះ​ទេ​ ។ ​បន្ទាប់​មក ​គាត់​ក៏​ចូល​ទៅ​សំរាក​ក្នុង​បន្ទប់​របស់​គាត់​បាត់​ទៅ និង​ក្រោយមក​ មិន​មាន​នរណា​បាន​ដឹង​ថា មាន​បញ្ហា​អ្វី​កើតឡើង ​​។

​លុះដល់​វេលា​ម៉ោង​០៣​ និង​៤៥​នាទីជិត​ភ្លឺ​ (ថ្ងៃ​កើតហេតុ) លោក​ឃួ​ន ឈឿ​ន​ បាន​ក្រោក​ដើរ​ចេញពី​ក្នុង​បន្ទប់ ដើម្បី​បត់ជើងតូច​ ក៏​ប្រទះ​ឃើញ​លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង សា​វុ​ធ ដួល​ដេក​ស្លាប់ នៅ​លើ​សួនច្បារ​ខាង​មុខ​ទីបញ្ជាការ ដោយ​មាន​ស្លៀក​ក្រមាព័ទ្ធ​ពី​ខាងក្រៅ និងមាន​ស្លៀក​ខោខ្លី​ខាងក្នុង ទើប​ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង​។