ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ថ្មី​នាំ​ចូល​ពី​ប្រទេស​ថៃ​ជិត​៤​ពាន់​គ្រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​មួយ​ពី​ព្រំ​ដែន​ចាំយាម​នៃ​ខេត្ត​កោះ​កុង ប្រាប់​កោះ​សន្តិ​ភាព​ថា ចាប់​ពី​ដើម​ខែ​មករា ២០១៦ រហូត​មក​ដល់​ខែ​សីហា ២០១៦ នេះ ក្រុម​ហ៊ុន​ដែល​ជំនាញ​ខាង​នាំ​ម៉ូតូ​ថ្មី​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​មួយ​ពី​ព្រំ​ដែន​ចាំយាម​នៃ​ខេត្ត​កោះ​កុង ប្រាប់​កោះ​សន្តិ​ភាព​ថា ចាប់​ពី​ដើម​ខែ​មករា ២០១៦ រហូត​មក​ដល់​ខែ​សីហា ២០១៦ នេះ ក្រុម​ហ៊ុន​ដែល​ជំនាញ​ខាង​នាំ​ម៉ូតូ​ថ្មី​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ចាំយាម​មាន​ចំនួន​សរុប​តាម​បញ្ជី​ចំនួន​៣.៦២២​គ្រឿង​ហើយ ។

សេចក្តី​រាយ​ការណ៍​ដដែល​បញ្ជាក់ថា ជា​តួលេខ​លើ​ក្រដាស់​ដែល​នាំ​ចូល ។ ចំណែក​ការ​នាំ​ចូល​ពិត​ប្រាកដ​អាច​មាន​ច្រើន ព្រោះ​គ្មាន​ការ​រាប់​ទេ ។ រថយន្ត​ដែល​នាំ​ម៉ូតូ​ចូល​បង្ហាញ​តែ​លិខិត ហើយ​ក៏​បើក​ចូល​ទៅ​ក្នុង​ឃ្លាំង​សម្រាប់​នាំ​បន្ត​មក​ភ្នំពេញ ។

ប្រភព​ដដែល​បញ្ជាក់ថា មន្ត្រី​ជំនាញ​ទាំង​ឡាយ​មិន​ហ៊ាន​តឹង​តែង​ទេ ព្រោះ​ជា​ភារ​កិច្ច​ធំ​របស់​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត ដែល​ពួក​គេ​សង្ស័យ​ថា ការ​នាំ​ចូល​ពិត​អាច​មាន​ចំនួន​លើស ។

មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ ព្រោះ​គេ​ប្រាប់​ថា ឃើញ​ប៉ុន្មាន​ដាក់​ប៉ុណ្ណឹង​ទៅ… ហេ ! ហេ !