ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ​ ៖ «ខ្ញុំពិតជាមានផ្ទៃពោះមែន»

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ អ្នក​នាង​គង់ សុ​ជាតិ​ ពិធី​ការិនី​ល្បីល្បាញ​គ្រប់​រដូវ​ បាន​ទទួលស្គាល់​យ៉ាង​ច្បាស់​ហើយ​ថា ​នាង​ពិតជា​មានកូន​​ជាមួយ​លោក​ជា វិបុល ​ស្វាមី​បណ្តូលចិត្ត​មែន ក្រោយ​ពី​​រៀប​ការ​​រយៈ​ជាង​៣​ឆ្នាំមក ​។ ​ប្រការ​នេះ​ហើយ​ ទើប​អ្នក​នាង​គង់ សុ​ជាតិ​ និង​លោកជា​វិបុល​ ​​សហការ​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ច្រើន​ ដែល​ពួក​គេ​ទាំង​ពីរ​មានកូន​ ជា​ចំណងដៃ​ដូច​បំណងនេះ ​។

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ អ្នក​នាង​គង់ សុ​ជាតិ​ ពិធី​ការិនី​ល្បីល្បាញ​គ្រប់​រដូវ​ បាន​ទទួលស្គាល់​យ៉ាង​ច្បាស់​ហើយ​ថា ​នាង​ពិតជា​មានកូន​​ជាមួយ​លោក​ជា វិបុល ​ស្វាមី​បណ្តូលចិត្ត​មែន ក្រោយ​ពី​​រៀប​ការ​​រយៈ​ជាង​៣​ឆ្នាំមក ​។ ​ប្រការ​នេះ​ហើយ​ ទើប​អ្នក​នាង​គង់ សុ​ជាតិ​ និង​លោកជា​វិបុល​ ​​សហការ​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ច្រើន​ ដែល​ពួក​គេ​ទាំង​ពីរ​មានកូន​ ជា​ចំណងដៃ​ដូច​បំណងនេះ ​។

ក្រោយ​ពី​ទទួល​ល​ទ្ធ​ផល​មានកូន​ដូច​បំណង​ ដើម្បី​វាយ​បំបែក​ព័ត៌មាន​នានា​​ជុំវិញ​ ពាក្យ​មិនល្អ​ រវាង​គង់ សុ​ជាតិ ​និង​ជា វិបុល​ អ្នក​ទាំង​​ពីរ​ ​ជា​ពិសេស​គង់ សុ​ជាតិ​ បាន​ក្លាយជា​អ្នកតំណាង​ផលិតផល​ប្រើប្រាស់​ជា​ផ្លូវការ​របស់​ផលិតផល​ម្សៅទឹកដោះគោ​Nutrimum ​ជា​ផ្លូវការ ​។ ក្រៅពី​នេះ​ អ្នក​នាង​គង់ សុ​ជាតិ ​និង​ជា វិបុល​បាន​ជ្រើស​ត្រូវ​បាន​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ ធ្វើ​ជា​សេវា​ប្រឹក្សា​​ពិគ្រោះ​សុខភាព​កូន​ក្នុង​ផ្ទៃ​ជា​ប្រចាំ​ផង​ដែរ​។

ក្នុង​បទ​សម្ភាសន៍​ផ្លូវការ​មួយ ដែល​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ​២០១៦​ ​​​​អ្នក​នាង​គង់ សុ​ជាតិ​ បាន​​ដឹង​យ៉ាង​លម្អិត​ថា​ នាង​តែងតែ​តាមដាន​សុខភាព​បន្ត​បន្ទាប់​ព្រមទាំង​ឡើង​ទៅ​ពិនិត្យ​ដល់​ក្រៅប្រទេស​ អត់​មាន​អ្វី​ដែរ ​និង​តែងតែ​ខ្វល់ចិត្ត​រឿង​អត់​កូន​គេ​ចេះ​តែ​សួរ​ ។

​​ពេល​ជួប​ខាង​​ខាងមន្ទីរពេទ្យ ​បាន​ធ្វើ​តេ​ស្តឈាម​ទាំង​ពីរ​នាក់​ប្តី​-ប្រ​ព​ន្ធ ​គឺ​សុខភាព​ល្អ​ទាំង​ពីរ ​។ ​ពិធី​ការិនី​កំពុង​រីកមុខ​បាន​បំពេញ​តួនាទី​ជា​ម្តាយ​សមតា​ម​ចិត្ត​ស្វា​មីនេះ​បន្ត​ថា ​ដោយ​នាង​មាន​អាយុ​ច្រើន​ មានការ​ងារ​ច្រើន​ស្មុគស្មាញ​រាល់ថ្ងៃ​ ស្វាមី​ ក៏​ដូច​គ្នា​។​លុះ​ជួប​អ្នកគ្រូ​ពេទ្យ​ ​គាត់​ប្រាប់​ឱ្យ​ខ្ញុំ​មាន​ក្តី​សង្ឃឹមថា នឹង​ជួយ​ឲ្យ​មានកូន ​ហើយ​នាង​​ក៏​ចង់​ផ្អាក​មិន​ចង់​គិត​យក​កូន​ចង់​ពន្យា​រ​ពេល​ឆ្នាំ​ក្រោយ​ ក្រោម​ហេតុផល​ការងារ​ច្រើន​ពេក​ ។ ​ប៉ុន្តែ​ខាង​ពេទ្យ​មិន​ព្រម​ចង់​ឲ្យ​យើង​មានកូន​ភ្លាម​ៗ​ ក៏​គិត​ជាមួយ​ស្វាមី​​ស​ម្រេច​អនុវត្ត​មាន​តាម​ពេទ្យ​ គឺ​កាត់​បន្ថយ​ការងារ​ធ្វើ​ឲ្យ​ច្រើន​ធ្វើ​អារម្មណ៍ល្អ​ ទៅ​ដើរ​កម្សាន្ត​នៅ​ស្រុក​គេ​ហើយ​ធ្វើ​តាម​ស្រប​ពេល​អ្នកគ្រូ​ណែនាំ​ទៀត​ ។

​លុះ​ព្យាយាម​ទៅ​ប្រទេស​នេះ​ ទៅ​ប្រទេស​នោះ​ ហើយ​ចុង​ក្រោយ​ទៅ​ទៅ​ប៉ែក​អ៊ឺ​រ៉ុ​ប​ដើរ​លេង​យ៉ាង​សប្បាយ​ហើយ​ទុក​ការងារ​មួយ​អន្លើ​សិន ​។ ​​មក​វិញ​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ ​ក៏អត់​ចាប់អារម្មណ៍​ដែរ​ ទោះ​ពេទ្យ​ប្រា​ប់ក៏អត់​ជឿ​ពេល​នោះ ​នៅ​តែ​អត់​ជឿ​ សូ​ម្បី​តែ​ប្តី​សង្ស័យ ​ហើយ​នៅ​តែ​មិន​ជឿ​ពេទ្យ​ខ​ល​ប្រាប់​ប្តី​ ហើយក៏​​មិន​ជឿ​ ។ ​លុះ​ធ្វើ​តេ​ស្តឈាម​ ទើប​ដឹង​ថា ​មានកូន​គឺ​សប្បាយចិត្ត​បំផុត​ហើយ​ ក៏​ជឿ​ទុកចិត្ត​លើ​មន្ទីរ​​នេះ​តែ​ម្តង​ ។​