ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ធំ​បំផុត​នៅ​លើ​លោក

7 ឆ្នាំ មុន

លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​មា​នៃ​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ពង្រីក​តំបន់​អភិរក្ស​សមុទ្រ​នៅ​ខាងក្រៅ​ឆ្នេរ​មួយ​របស់​រដ្ឋ​ហា​វ៉ៃ និង​លើកកម្ពស់​ជា​តំបន់​អភិរក្ស​ក្នុង​សមុទ្រ​

លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​មា​នៃ​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ពង្រីក​តំបន់​អភិរក្ស​សមុទ្រ​នៅ​ខាងក្រៅ​ឆ្នេរ​មួយ​របស់​រដ្ឋ​ហា​វ៉ៃ និង​លើកកម្ពស់​ជា​តំបន់​អភិរក្ស​ក្នុង​សមុទ្រ​ឈ្មោះ «Papahanaumokuakea» ឱ្យ​ក្លាយជា​ឧទ្យាន​ជាតិ​ស្រប​តាម​ច្បាប់​របស់​អា​មេ​រិ​ក ។ ចាត់​ទុក​ថា​នោះ​ជា​តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ព្រោះ​វា​ធំ​ជាង​រដ្ឋ​កាលី​ហ្វ៊័​នី​ញ៉ា​ដល់​ទៅ​៤​ដង និង​ប្រហែល​២​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​រដ្ឋ​តិច​សាស់ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​បរិវេណ​នោះ​មាន​ប្រជុំ​ផ្កាថ្ម​ស្ថិត​ក្នុង​សភាព​ពេញលេញ មាន​វ័យ​ចំណាស់​ជាង​៤០០០​ឆ្នាំ និង​មាន​សត្វ​សមុទ្រ​ជា​ច្រើន​ប្រភេទ​ដែល​កម្រ​ជួប​ប្រទះ​នៅ​ដែនសមុទ្រ​នានា​នៅ​លើ​លោក ។

ក្រៅពី​នេះ​បាន​កំណត់​ជា​តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​នៅ​ឆ្នាំ​២០០៦ ស្រប​នឹង​អាណត្តិ​របស់​ប្រធានាធិបតី​ច​ច ដាប់​ប​ល​យូ ប៊ូ​ស ហើយ​ក្រោយមក​នៅ​ឆ្នាំ​២០១០ បាន​ចុះបញ្ជី​ពី​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO) ជា​បេតិកភណ្ឌ​ពិភពលោក ។

ទោះបីជា​យ៉ាងណា​ក្តី​អង្គការ​ឯករាជ្យ​ផ្នែក​បរិស្ថាន និង​ជា​មេដឹកនាំ​ជន​អំបូរ​នៅ​លើ​កោះ​ហា​វ៉ៃ​បាន​រិះគន់​លើ​គោលការណ៍​របស់​លោក​អូ​បា​ម៉ា ក្នុង​ការ​លើកកម្ពស់ «Papahanaumokuakea»  ឱ្យ​ក្លាយជា​ឧទ្យាន​ជាតិ​ថា មិនមែន​ដើម្បី​បរិស្ថាន​ទេ ប៉ុន្តែ​ដើម្បី​គោលបំណង​ផ្នែក​នយោបាយ ដោយ​បង្កើត​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួន​នៅ​មុន​ពេល​ចប់​អាណត្តិ​នា​ដើមឆ្នាំ​ក្រោយ ព្រោះ​ក្នុងឆ្នាំនេះ​ត្រូវ​នឹង​គម្រប់​ខួប​១០០​ឆ្នាំ​នៃ​ច្បាប់​ឧទ្យាន​ជាតិ​របស់​ប្រទេស ៕