ប្តី​ប្រពន្ធ​ចាស់ជរា​យំ​ស្រណោះ​ពេលទៅ​នៅ​មណ្ឌល​ចាស់ជរា​ផ្សេង​គ្នា


សារព័ត៌មាន​បរទេស​របស់​កា​ណា​ដា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា និង​លោកយាយ កា ណា​ដា ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ពួក​គាត់​ត្រូវ​បែក​គ្នា បន្ទាប់​ពី​បាន​រៀប​ការ និង​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៦២​ឆ្នាំ ។ ការ​បែក​គ្នា​នោះ ដោយសារ​ពួក​គាត់​ត្រូវ​ទៅ​រស់នៅ​មជ្ឈមណ្ឌល​ចាស់ជរា​ផ្សេង​គ្នា ។

លោកតា Wolfram Gottschalk អាយុ​៨៣​ឆ្នាំ រស់នៅ​ក្រុង Surey រដ្ឋ​ប្រ៊ី​ទី​ស កូ​ឡុំ​ប៊ី​យា​៉ ប្រទេស​កា​ណា​ដា ត្រូវ​គេ​បញ្ជូន​ទៅ​មណ្ឌល​ចាស់ជរា កាលពី​ខែមករា ២០១៦ ព្រោះ​គាត់​មាន​អាការ​ខួរក្បាល​ចុះ​ខ្សោយ ធ្វើ​ឱ្យ​លោកយាយ Anita អាយុ​៨១​ឆ្នាំ ជា​ប្រពន្ធ​មិន​អាច​ថែទាំ​បាន​។ លុះ​រយៈពេល​៤​ខែ​ក្រោយ លោកយាយ Anita ក៏​ចូល​ទៅ​ស្នាក់​នៅ​មណ្ឌល​ចាស់ជរា​មួយ​ដែរ ហើយ​ក្រុម​គ្រួសារ​ព្យាយាម​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​រួម​គ្នា ក៏​មិន​សម​តាម​បំណង ។
មជ្ឈមណ្ឌល​ចាស់ជរា​របស់​ពួក​គាត់​ទាំង​២​នៅ​ឆ្ងាយ​ពី​គ្នា ដោយ​ជិះ​រថយន្ត​ប្រហែល​កន្លះ​ម៉ោង ដូច្នេះ​ជា​បន្ទុក​របស់​កូនចៅ​ត្រូវ​នាំ​លោកយាយ​ទៅ​ជួប​លោកតា​ក្នុង​មួ​យស​ប្តា​ហ៍​ជា​ច្រើន​លើក ។
ចៅស្រី​នាង​អេ​ច​លី បាត​យិ​ក និយាយ​ថា វា​ជា​រឿង​គួរ​ឱ្យ​សោកសៅ​មួយ​ដែល​មិន​ធ្លាប់​ជួប​កន្លង​មក ខណៈ​ពេល​លោកតា និង​លោកយាយ​បែក​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ក៏​មាន​ក្តី​សោកសៅ អាឡោះអាល័យ​គ្នា ៕
ម៉ុ​ក សេង

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ