ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​រមែង​ជាង​300​ក្បាល​រន្ទះបា.ញ់​ងាប់​នៅ​ន័​រ​វែ​ស

7 ឆ្នាំ មុន

សត្វ​រមែង​ដល់​ទៅ​៣២៣​ក្បាល​ដែល​រស់នៅ​ក្នុង​តំបន់​ខ្ពង់រាប HARDANGERVIDDA ប្រទេស​ន័​រ​វែ​សបាន​ត្រូវ​ងាប់​ដោយសារ​រន្ទះបា.ញ់ ។

អាជ្ញាធរ​ជាតិ​អះអាង​ថា សត្វ​រមែង​៥​ក្បាល​

សត្វ​រមែង​ដល់​ទៅ​៣២៣​ក្បាល​ដែល​រស់នៅ​ក្នុង​តំបន់​ខ្ពង់រាប HARDANGERVIDDA ប្រទេស​ន័​រ​វែ​សបាន​ត្រូវ​ងាប់​ដោយសារ​រន្ទះបាញ់ ។

អាជ្ញាធរ​ជាតិ​អះអាង​ថា សត្វ​រមែង​៥​ក្បាល​ដែល​រង​របួសធ្ងន់​មិន​ទាន់​ងាប់​ត្រូវ​បាញ់​សម្លាប់​។ មាន​ព្យុះ និង​ផ្គរ​រន្ទះ​ខ្លាំង​នៅ​តំបន់​នេះ​កាលពី​ថ្ងៃ​ទី​២៦ សីហា កន្លង​មក​នោះ ។ សត្វ​ទាំងនេះ​ពេល​មាន​ធាតុអាកាស​អាក្រក់​បាន​មក​ប្រមូលផ្តុំ​គ្នា ហើយ​ពួក​វា​ក៏​រង​រន្ទះបាញ់​ងាប់​ទាំង​ហ្វូង ។ អ្នក​ទទួលខុសត្រូវ​ខាង​បរិស្ថាន​ន័​រ​វែ​ស​និយាយ​ថា វា​ជា​បាតុភូត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ពុំ​ធ្លាប់​មាន ។ យើង​ពុំ​ធ្លាប់​ឃើញ​រន្ទះបាញ់​តែ​មួយ​លើក​ងាប់​សត្វ​ច្រើន​យ៉ាងនេះ​ឡើយ ។

សត្វ​រមែង​ដល់​ទៅ​ជាង​១០.០០០​ក្បាល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ន័​រ​វែ​ស​នេះ ៕