ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០​ម្នាក់​ស្លា.ប់​ក្នុង​ទីបញ្ជាការដ្ឋាន

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ មេបញ្ជាការ​រង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០​ម្នាក់​បាន​ស្លា.ប់​នៅ​ទីបញ្ជាការដ្ឋាន ស្ថិត​ក្នុងស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ …

ខេត្តកណ្ដាល ៖ មេបញ្ជាការ​រង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០​ម្នាក់​បាន​ស្លាប់​នៅ​ទីបញ្ជាការដ្ឋាន ស្ថិត​ក្នុងស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ម្សិលមិញ លោក​ឧត្ត​សេ​ម​នី​យ៍​ត្រី ឡុ​ង សា​វុ​ធ មេបញ្ជាការ​រង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ បាន​អង្គុយ​នៅ​សា​ឡុ​ង​មុខ​ទីបញ្ជាការដ្ឋាន ហើយ​និយាយ​ថា «​ឈឺ​គ្រាប់ភ្នែក​» មិន​បាន​ទៅ​ហូប​បាយ​ទេ រួច​ក៏​ចូល​ទៅ​សម្រាក​ក្នុង​បន្ទប់​លុះដល់​ម៉ោង​ខាងលើ ខ្លួន​បាន​ក្រោក​មក​បន្ទប់ទឹក ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លាប់​នៅ​លើ​សួនច្បារ ខាង​មុខ​ទីបញ្ជាការ​បាត់​ទៅ​ហើយ ។

លោក ឡុ​ង សុ​ផា​ន់​ណា ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ បាន​បំភ្លឺ​ថា ឪពុក​របស់​ខ្លួន​មាន​ជម្ងឺលើសឈាម​ជា​យូរ​ឆ្នាំ​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ហើយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​សា្ល​ប់​ដោយសារ​ខ្យល់គ ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ក្នុង​ខណ្ឌឫស្សីកែវ ៕