ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WhatsApp ចែករំលែក​ទិន្នន័យ​អ្នក​ប្រើ​Facebook

7 ឆ្នាំ មុន

ក្រុមហ៊ុន WhatsApp បាន​ប្រកាស​ថា ខ្លួន​នឹង​កែប្រែ​គោលនយោបាយ​របស់​ខ្លួន ។ សេចក្តី​ប្រកាស​លើក​ដំបូង​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ក្រុមហ៊ុន​Facebook ចង់​ទិញ WhatsApp ក្នុង​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។

ក្រុមហ៊ុន WhatsApp បាន​ប្រកាស​ថា ខ្លួន​នឹង​កែប្រែ​គោលនយោបាយ​របស់​ខ្លួន ។ សេចក្តី​ប្រកាស​លើក​ដំបូង​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ក្រុមហ៊ុន​Facebook ចង់​ទិញ WhatsApp ក្នុង​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ ការ​កែប្រែ​គោលនយោបាយ​នេះ គឺ​ក្រុមហ៊ុន WhatsApp សម្រេច​ចែករំលែក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជាមួយ​Facebook​។ មូលហេតុ​នៃ​ការ​កែប្រែ​គោលការណ៍​ក្រុមហ៊ុន​ដោយសារ​ក្រុមហ៊ុន Facebook អាច​ផ្តល់​ជម្រើស​ធ្វើ​ជា​មិត្ត​ក្នុង​បណ្តាញ​សង្គម​បាន​ល្អ ហើយ​ក្រុមហ៊ុន WhatsApp ក៏​ចង់​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ក្នុង​អី​ុ​ន​ធើ​រ​ណេ​ត និង​ចង់​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ពាណិជ្ជករ​ក្នុង​ការ​ទាក់ទង​រកស៊ី ទប់ស្កាត់​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ហាម​ឃាត់។ នោះ​មាន​ន័យ​ថា​លេខ​ទូរស័ព្ទ​របស់​អ្នក​នៅ​ក្នុង​WhatsApp​នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​Facebook ឬ​និយាយ​បាន​ថា ពេល​អ្នក​ប្រើប្រាស់​អ្នក​នឹង​ទទួល​បានការ​ស្នើ​សុំ​ជា​មិត្ត​កាន់តែ​ច្រើន ហើយ​ព័ត៌មាន​ពាណិជ្ជកម្ម​ក៏​កាន់តែ​ច្រើន​ដូច​គ្នា​។

ក្រុមហ៊ុន WhatsApp បាន​បញ្ជាក់​ដែរ​ថា បើ​ទោះជា​ក្រុមហ៊ុន​កែប្រែ​គោលនយោបាយ​ក៏​ដោយ ក៏​ការ​សន្ទនា​របស់​អ្នក​ជាមួយ​ដៃគូ​ស្ថិត​ក្នុង​ការ​សម្ងាត់​ដដែល​ទាំង​ក្នុង WhatsApp ​និង Facebook  ហើយ​លេខ​ទូរស័ព្ទ​របស់​អ្នក​ក៏​មិន​ត្រូវ​បានដឹង​ដល់​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ណាមួយ​ដូច​គ្នា ។

លើក​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន WhatsApp​ក៏​នៅ​តែ​ផ្តល់​ជម្រើស​ដល់​អតិថិជន​របស់​ខ្លួន​ដដែល ដោយ​បាន​ដាក់​សំណួរ​ថា តើ​អ្នក​ចង់​ចែករំលែក​ព័ត៌មាន​របស់​អ្នក​ដែរ​ឬទេ ? អតិថិជន​មាន​សិទ្ធិ​ជ្រើសរើស​ព្រម​ឬ​មិន​ព្រម ។

WhatsApp បាន​បង្ហាញ​ទិន្នន័យ​ថា ក្នុង​មួយ​ថ្ងៃ​អតិថិជន​ប្រើប្រាស់​សេវា​របស់​ខ្លួន​មាន​ចំនួន​១០​លាន​នាក់ ៕