ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រថយន្ត​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ចូល​ទៅ​វៀតណាម​តាម​ចិត្ត សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច

2 ឆ្នាំ មុន
  • ស្វាយរៀង

មាន​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្ថិត​នៅ

ខេត្តស្វាយរៀង ៖ មាន​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទ៌​។ ហើយ​មហាជន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួល​បាន​សំណែន ទើប​គ្មាន​ការ​បង្ក្រាប​បែប​នេះ​។

ការ​បែកធ្លាយ​ខាងលើ​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ ដោយ​មហាជន​រាយការណ៍​ជូន​អ្នក​សារព័ត៌មាន​យើង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ក្រុម​ឈ្មួញ​លួច​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ខុសច្បាប់​នេះ មាន​រយៈពេល​ជិត​៣​ខែ​មក​ហើយ គឺ​ក្រុម​ឈ្មួញ​បាន​ដឹក​ចេញ​នៅ​ពេល​យប់​។ ហើយ​ទំនិញគេចពន្ធ​ទាំងនោះ រួម​មាន ៖ គ្រឿង​អេ​ឡេច​ត្រូ​និ​ច (​ម៉ាស៊ីនត្រជាក់ ទូទឹកកក​), ស្រា​ដប​, បារី​, ស្ករ​.​ស និង​មាន​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម​វិញ គឺ​ដូច​ជា សត្វ​ជ្រូក​រស់​, សាច់សត្វ​, គ្រឿងក្នុង​សត្វ និង​ត្រី​ជាដើម​។

ចំណែក​កម្មករ​លើក​ទំនិញ​ម្នាក់ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា យប់​ខ្លះ​ក៏​មាន​បង្កប់​ឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដែរ ។ ប្រភព​បាន​បង្ហើប​ទៀត​ថា ពេល​ផ្ទេរ​ទំនិញ​ឆ្លង​ដែន គឺ​ពួក​គេ​ឃើញ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន បាន​ទៅ​យក​ប្រាក់​ក្បាល​រថយន្ត​ពី​ឈ្មួញ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ស្ថា​ប​ន័​ពាក់ព័ន្ធ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គឺ​គ្មាន​អ្នក​ទទួល ចំណែក​អ្នក​ទទួល​បាន​ឆ្លើយ​ថា សូម​សួរ​ទៅ​ស្ថាប័ន​ជំនាញ​ទៅ​។

មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ម្នាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ច្រក​ដែល​ឈ្មួញ​លួច​នាំ​ទំនិញគេចពន្ធ​ចេញចូល​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នោះ គឺ​មាន​២​កន្លែង ដែល​ជា​ស្លាប​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​គ្រប់គ្រង​។ ជា​ច្រករបៀង​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ គឺ​ឈ្មួញ​បាន​លួច​ឃុបឃិត​គ្នា​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័​មួយ​ចំនួន​លួច​បើក​ដោយ​ខុសច្បាប់ ។

ទី​១- នៅ​ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​អូ​តា​ដាវ ចម្ងាយ​២០០​ម៉ែត្រ បើ​គិត​ពី​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ មាន​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ ស្ថិ​នៅ​ក្នុងភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទ៌​។ និង​ទី​២- នៅ​ចំណុច ប្រឡាយ​ទាហាន ខាងលិច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ចម្ងាយ​ប្រមាណ​ជាង​១,០០០​ម៉ែត្រ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ