ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ទុគ៌ត​អាយុ​៨១​ឆ្នាំ បាន​ទទួល​អំណោយ​ពី​សប្បុរសជន

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១២ ម៉ឺន​រៀល ជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ត្រូវ​បាន​ភ្នាក់ងារ​យើង​ប្រចាំ​ខេត្តកំពង់ឆ្នាំង យក​ទៅ​ប្រគល់​ជូន​លោកយាយ​ទុគ៌ត

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១២ ម៉ឺន​រៀល ជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សប្បុរសជន តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ត្រូវ​បាន​ភ្នាក់ងារ​យើង​ប្រចាំ​ខេត្តកំពង់ឆ្នាំង យក​ទៅ​ប្រគល់​ជូន​លោកយាយ​ទុគ៌ត អាយុ​៨១​ឆ្នាំ ដែល​កំពុង​រស់នៅ​យ៉ាង​លំបាក​ជាមួយ​ចៅប្រុស​អាយុ​១០​ឆ្នាំ ក្នុង​ដី​ស្ថានីយ​រថភ្លើង​រមាស ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។ ការ​ប្រគល់​អំណោយ​នេះ បាន​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦​។

ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន ពី​ទុក្ខ​លំបាក​របស់​លោកយាយ អ៊ូ យឿ​ន អាយុ​៨១​ឆ្នាំ តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ដែល កំពុង​រស់​យ៉ាង​លំបាក​ដោយ​បាន​ចៅប្រុស​ឈ្មោះ ឈិ​ន វី​រៈ ហៅ អាចយ អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី ២ ដើរ​រើស​អេ​ត​ចាយ បាន​ប្រាក់​បន្តិចបន្តួច ទិញ​បាយ​សម្ល​ចិញ្ចឹម​លោកយាយ​នៅ​ក្នុង​ខ្ទម សង់​លើ​ដី​ស្ថានីយ​រថភ្លើង​រួច​មក ក៏​មាន​សប្បុរសជន​នានា បាន​យក​អំណោយ​ទៅ​ជូន​លោកយាយ ខ្លះ​ដោយ​ផ្ទាល់​ដៃ ខ្លះ​តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ជា​បន្តបន្ទាប់​។

ជាក់ស្តែង ទឹកប្រាក់ ១២​ម៉ឺន​រៀល ដែល​ជា​អំណោយ​របស់​សប្បុរសជន ត្រូវ​បាន​ភ្នាក់ងារ​យើង យក​ទៅ​ប្រគល់​ជូន​លោកយាយ ដោយ​ផ្ទាល់​ដៃ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​។
ក្រោយ​ពី​ទទួល​អំណោយ​របស់​សប្បុរ​ជន​រួច​មក លោកយាយ អ៊ូ យឿ​ន បាន​ថ្លែងអំណរគុណ ដល់សប្បុ​សជន​ទាំងអស់​ជា​ខ្លាំង និង​បាន​លើកដៃ​សំពះ​ជូនពរ ដល់​សប្បុរ​ជន សូម​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​រំ​ឮ​កថា​លោកយាយ អ៊ូ យឿ​ន ត្រូវ​បានកូន​ស្រី​គាត់​ឈ្មោះ ប្រាក់ ដា​វី បាន​ចេញ​ទៅ​រកស៊ី ហើយ​បាន​បាត់​រហូត ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ឈិ​ន វី​រៈ ហៅ​អាចយ ឲ្យ​គាត់​មើលថែ ដោយ​មិន​ដែល​បាន​ផ្តល់​លុយកាក់​មក​ឲ្យ​គាត់​១​រៀល​ឡើយ រហូត​លោកយាយ​បាន​ធ្លាក់ខ្លួន​ពិការ កាលពី​២​ឆ្នាំមុន​ដោយ​ធ្លាក់​ពីលើ​គ្រែ​៕