ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​រីករាយ​ថ្លែងអំណរគុណ​សម្រាប់​អាហារ​ឆ្ងាញ់​មួយ​ពេល

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្មួយ​ៗ​កុមារ​កំព្រា​នៅ​មណ្ឌលកុមារ​កំព្រា មាន​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពេល​បាន​ទទួល​អាហារ​ឆ្ងាញ់​មួយ​ពេល ដែល​ជា​ការ​ចំណាយ​ថវិកា​១​លាន​រៀល​របស់ លោក​ជំទាវ វណ្ណ លុយ សមាជិកា​កិត្តិយស កាកបាទក្រហមកម្ពុជា និង​ថវិកា​២០​ម៉ឺន​រៀល របស់​លោក​ជំទាវ កែ ច​ន្ទ័​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ។ ពិធី​រៀបចំ​អាហារ​ឆ្ងាញ់​មួយ​ពេល​ដល់​កុមារ​កំព្រា​

ខេត្តកំពង់ឆ្នាំង ៖ ក្មួយ​ៗ​កុមារ​កំព្រា​នៅ​មណ្ឌលកុមារ​កំព្រា មាន​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពេល​បាន​ទទួល​អាហារ​ឆ្ងាញ់​មួយ​ពេល ដែល​ជា​ការ​ចំណាយ​ថវិកា​១​លាន​រៀល​របស់ លោក​ជំទាវ វណ្ណ លុយ សមាជិកា​កិត្តិយស កាកបាទក្រហមកម្ពុជា និង​ថវិកា​២០​ម៉ឺន​រៀល របស់​លោក​ជំទាវ កែ ច​ន្ទ័​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ។ ពិធី​រៀបចំ​អាហារ​ឆ្ងាញ់​មួយ​ពេល​ដល់​កុមារ​កំព្រា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ។

តំណាង​កុមារ​កំព្រា​ម្នាក់​ក្នុង​ចំណោម​កុមារ​កំព្រា​៤៩​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង អំណរគុណ លោក​ជំទាវ លោកស្រី​ទាំងអស់ ដែល​បាន​ផ្តល់​ថវិកា​សម្រាប់​ធ្វើ​ម្ហូប​ឆ្ងាញ់​មួយ​ពេល​ដល់​ពួក​គេ​ជា​កុមារ​កំព្រា​ក្នុង​មណ្ឌល  និង​បាន​ជូនពរ ដល់​លោក​ជំទាវ​ទាំងអស់ ដែល​ជា​សមាជិកា​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​តំណាង​ឱ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ម្យ៉ាងវិញ ទៀត ដើម្បី​ជា​កិច្ច​តបស្នង​ដល់​លោក​ជំទាវ ពួក​គេ​ជា​កុមារ​កំព្រា​នឹង​ខិតខំ​រៀនសូត្រ​ឱ្យ​បាន​ពូកែ និង​ស្តាប់​ការ​អប់រំ​របស់​លោកគ្រូ អ្នកគ្រូ​ក្នុង​មណ្ឌល  ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កុមារ​កំព្រា​កំពុង​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៤៩​នាក់ ។ កុមារ​ទាំងនោះ បាន​ទទួល​ការ​ស្នាក់​នៅ និង​ទទួល​របប​អាហារ​ប្រចាំ​ថ្ងៃ​ពី​រាជរដ្ឋាភិបាល ។ ចំណែក​ការ​រៀនសូត្រ គឺ​បាន​ទៅ​រៀន​នៅ​តាម​សាលារៀន​ចំណេះ​ទូទៅ​នានា​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង  ។ កុមារ​កំព្រា​ទាំងនោះ ត្រូវ​បាន​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត ទទួលយក​ពី​ភូមិ​-​ឃុំ​នានា​ក្នុង​ខេត្ត ដែល​ខ្លះ​ឪពុក​ម្តាយ​លែងលះ​គ្នា ឪពុក​បែក​ទៅ​មាន​ប្រពន្ធចុង​ទុក​កូន​ឱ្យ​នៅ​ជាមួយ​ម្តាយ ហើយ​ម្តាយ​ចេញ​ទៅ​រកស៊ី​ចោល​រាប់​ឆ្នាំ បន្ត​ទុក​ឱ្យ​រស់នៅ​ជាមួយ​ជីដូន​ជាដើម  ។

លោកជំទាវ វណ្ណ លុយ សមាជិកា​កិត្តិយស កាកបាទក្រហមកម្ពុជា  និង​លោក​ជំទាវ កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​កុមារ​កំព្រា​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ស្តាប់​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​មណ្ឌល​ដែល​អប់រំ​ក្មួយ​ៗ​ឱ្យ​ដើរ​ផ្លូវ​ល្អ ចេះ​ពី​របៀប​រស់នៅ​ក្នុង​មណ្ឌល ចេះ​ពី​សុជីវធម៌ សីលធម៌ និង​អនាម័យ​ខ្លួនប្រាណ​ជាដើម ។ ចំណែក​នៅ​សាលារៀន ត្រូវ​ខិតខំ​រៀនសូត្រ ស្តាប់​អ្នកគ្រូ​លោកគ្រូ ដែល​ខិតខំ​បង្ហាត់បង្រៀន និង​ត្រូវ​តាំងចិត្ត​ខិតខំ​រៀនសូត្រ​ឱ្យ​បាន​ពូកែ បាន​ពិន្ទុ​ល្អ​ប្រចាំខែ ប្រចាំ ត្រីមាស ។ ជា​ចុង​ក្រោយ លោក​ជំទាវ​ទាំង​ពីរ​បាន​ផ្តាំ​ថា បើ​ក្មួយ​ៗ​ខំរៀន បាន​ពូកែ លោក​ជំទាវ​នឹង​លើកទឹកចិត្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ធ្វើ​ម្ហូប​ឆ្ងាញ់​ដូច​ថ្ងៃនេះ​ជូន​ក្មួយ​ៗ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ម្ហូប​ឆ្ងាញ់​ដែល​ក្មួយ​ៗ​បាន​ទទួលទាន​មួយ​ពេល​ក្នុង​ថ្ងៃ​នោះ​មាន មាន់​បំពង ត្រី​ឆ្តោ​ដុត ឡុកឡាក់​សាច់​គោ និង​សម្ល ម្ជូរគ្រឿង​ឆ្អឹងជំនីរ​ជ្រូក ៕