ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nadal រំពឹង​ដណ្តើម​បាន​មេដាយមាស​នៅ US Open

7 ឆ្នាំ មុន

ក្រោយ​ពី​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ អូ​ឡាំ​ពិ​ក​ប្រទេស​ប្រេ​ស៊ី​ល​រួច​មក កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣០​ឆ្នាំ Rafael Nadal រំពឹង​ថា នឹង​ពាំនាំ​សេចក្តី​ទុកចិត្ត​របស់​ខ្លួន​ទាំងនេះ ទៅ​ដណ្តើម​យក​មេដាយមាស

ក្រោយ​ពី​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ អូ​ឡាំ​ពិ​ក​ប្រទេស​ប្រេ​ស៊ី​ល​រួច​មក កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣០​ឆ្នាំ Rafael Nadal រំពឹង​ថា នឹង​ពាំនាំ​សេចក្តី​ទុកចិត្ត​របស់​ខ្លួន​ទាំងនេះ ទៅ​ដណ្តើម​យក​មេដាយមាស​បន្ត​ទៀត​ក្នុង​ក្របខ័ណ្ឌ US Open ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ លើ​ទឹកដី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក បើ​ទោះជា​រូប​លោក​កំពុង​មាន​បញ្ហា​របួស​កដៃ ។ ជាមួយនឹង​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ Nadal បាន​និយាយ​ថា​៖ «​បើ​ទោះជា​ខ្ញុំ​មាន​បញ្ហា​របួស​កដៃ​ក្តី តែ​ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល​នា​ពេល​កន្លង​មកនេះ បាន​ជំរុញ​និង​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ដណ្តើម​យក​មេដាយមាស​ក្នុង​ក្របខ័ណ្ឌ US Open នេះ​» ៕