ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បា.ញ់រះ​អ្នកជិះទូកនេសាទ​ គឺជា…

7 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​មានការ​ចាប់​ឃាត់ខ្លួន​សាកសួរ​របស់​កម្លាំង​នគរ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ដោយ​រក​ឃើញ​ថា ជនសង្ស័យ​ដៃដល់​ក្នុង​អំពើ​បា.ញ់ប្រហារ​ មក​លើ​ប្រជា​នេសាទ​ក្នុងស្រុក​សំបូរ គឺ​ពិតជា​ក្រុម​សមាជិក​សហគមន៍​នេសាទ​ស្រុក​សំបូរប្រាកដ​មែន ​។

ខេត្តក្រចេះ​ ៖ ក្រោយ​ពី​មានការ​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​មានការ​ចាប់​ឃាត់ខ្លួន​សាកសួរ​របស់​កម្លាំង​នគរ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ដោយ​រក​ឃើញ​ថា ជនសង្ស័យ​ដៃដល់​ក្នុង​អំពើ​បាញ់ប្រហារ​ មក​លើ​ប្រជា​នេសាទ​ក្នុងស្រុក​សំបូរ គឺ​ពិត​ជា​​ក្រុម​សមាជិក​សហគមន៍​នេសាទ​ស្រុក​សំបូរប្រាកដ​មែន ​។

បុរស​សង្ស័យ​ម្នាក់ត្រូវ​​ចាប់​ខ្លួន​បាន ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា ​ស្ថិតលើ​កោះ​មួយ​នៅ​កណ្តាលទន្លេ​មេគង្គ​នៃ​ស្រុក​សំបូរ និង​​ដក​ហូត​បាន​អាវុធ​ធុនអាកា​១​ដើម ដែល​ត្រូវ​យក​ទៅ​លាក់​នៅ​លើ​ចុងឈើ​លើ​កោះ ​។ ជនសង្ស័យ​​​​ឈ្មោះ​និល ខាន អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព​ន្ឋ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។ ​

ការ​ចាប់​ឃាត់ខ្លួន​ គឺក្រោយ​ពី​ស្រាវជ្រាវ​ថា មាន​ជាប់​សង្ស័យ​ និង​ករណី​បាញ់ប្រហារ ជា​ច្រើន​គ្រាប់​ ​លើ​ប្រជា​នេសាទ កាលពី​ថ្ងៃ​ទី​២៦ សីហា ក្នុង​នោះ​​​បង្កឱ្យ​បុរស​ម្នាក់​ឈ្មោះ​ឃឹម សុ​ខន អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងស្រុក​សំបូរ  រង​របួសធ្ងន់​ត្រង់​ចង្កេះ​ ខណៈ​ជន​រង​គ្រោះ​និង​អ្នក​ភូមិ​២នាក់​ទៀត  ជិះទូក​ចុះ​ទឹក​ត្រឡប់​ពីលើ​កលប ដែល​បាន​ដាក់​ក្នុង​តំបន់​សហគមន៍ ដែល​ជន​នេះ​ និង​កូន​ជា​អ្នក​គ្រប់គ្រង​ ។