ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​មុខ​ទីតាំង​រសើប​មួយ​នៃ​ក្រុង​ព្រុ​ច​សែ​ល

7 ឆ្នាំ មុន

កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ សីហា វិទ្យាស្ថាន​ឧក្រិដ្ឋ​វិទ្យា​ក្រុង​ព្រុ​ច​សែ​ល​បែ​ល​ហ្ស៊ិ​ករង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​មួយ តែ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​នៅ​មុខ​មន្ទីរពិសោធន៍​នៃ

កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ សីហា វិទ្យាស្ថាន​ឧក្រិដ្ឋ​វិទ្យា​ក្រុង​ព្រុ​ច​សែ​ល​បែ​ល​ហ្ស៊ិ​ករង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​មួយ តែ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​នៅ​មុខ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ឧក្រិដ្ឋ​វិទ្យា​របស់​ប៉ូលិស​នាំ​ឱ្យ​មាន​លើក​ជា​សំនួរ​នានា ។ ទោះជា​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស តែ​ការ​ខូចខាត​នៅ​ពុំ​ទាន់​វាយតម្លៃ​នៅឡើយ ។

យោង​តាម​វិទ្យុ​បែ​ល​ហ្ស៊ិ​ក RTL ថា រថយន្ត​មួយ​គ្រឿង​បាន​បើក​ទម្លុះ​ទ្វារ​ចូល​កន្លែង​ចត​រថយន្ត​ដោយ​ទម្លុះ​កាត់​របង​៣​ជាន់ ។ បន្ទាប់​មក​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ជិត​មន្ទីរ​ពិសោធន៍​នាំ​ឱ្យ​មាន​ភ្លើង​ឆាបឆេះ ។ ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង ។ ការ​វាយប្រហារ​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។

ប្រទេស​បែ​ល​ហ្ស៊ិ​ក​ជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម​កាលពី​ថ្ងៃ​ទី​២២ មីនា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុ​ច​សែ​ល និង​ក្នុង​ស្ថានីយ​មេត្រូ MAELBEEK បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣២​នាក់ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំងនោះ ព្រមទាំង​ការ​វាយប្រហារ​ដោយ​ដាវ​កាលពី​ថ្ងៃ​ទី​៦ សីហា ប្រឆាំង​ប៉ូលិស​២​នាក់ ៕