ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈររេរក្បែរផ្ទះសំណាក់ សួរនាំរួច​វ៉ៃខ្នោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ជា​បន្តបន្ទាប់ ខណៈ​កំពុង​ឈរ​ចែកចាយ​គ្រឿងញៀ.ន​ម្តុំ​ផ្ទះសំណាក់ «​ស្រែ​លាភ​» នៅរសៀលថ្ងៃទី​២៩ សីហា ២០១៦ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​បាន​​ចំនួន​៨​កញ្ចប់ រួច​ហើយ​កម្លាំង​​​បន្ត​នាំ​ខ្លួនទៅ​ឆែក​ដល់​លំនៅ​ឋាន​ជនសង្ស័យ​ក្បែរ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ទួល​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ជា​បន្តបន្ទាប់ ខណៈ​កំពុង​ឈរ​ចែកចាយ​គ្រឿងញៀន​ម្តុំ​ផ្ទះសំណាក់ «​ស្រែ​លាភ​» នៅរសៀលថ្ងៃទី​២៩ សីហា ២០១៦ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​បាន​​ចំនួន​៨​កញ្ចប់ រួច​ហើយ​កម្លាំង​​​បន្ត​នាំ​ខ្លួនទៅ​ឆែក​ដល់​លំនៅ​ឋាន​ជនសង្ស័យ​ក្បែរ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ទួល​គោក ក្នុង​នោះ​ក៏​ឃាត់​​ខ្លួនជនសង្ស័យ​ម្នាក់ទៀត​ រួម​ទាំង​ថ្នាំ​ញៀន​២៩​កញ្ចប់​​ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​គង់ វ៉ា​ន់​ អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ប៊ូ វាសនា អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​មាន​​ទីលំនៅ​ក្បែរផ្លូវ​រថភ្លើង​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ គឺ​ខណៈ​ពេលកម្លាំង​ប៉េ​អឹ​ម​កំពុង​ល្បាត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ​គង់ វ៉ា​ន់ កំពុង​ឈរ​រេរ​ក្បែរ​ផ្ទះសំណាក់​នោះទើប​សង្ស័យ ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​​ឃើញ​ថ្នាំ​ញៀន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​នោះ ​ដក​ហូត​ម៉ូតូ​បាន​ចំនួន​២​គ្រឿងផងដែរ ។