ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមួយទើបចប់ កើតរឿងអាក្រក់មួយទៀត ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដី​ឡូត៍​នៅ​ជាប់​គ្នា​គ្រាន់តែ​ខឹង​ចត​រថយន្ត​បាំង​មាត់​ចូល​ក្នុង​ក្រុមហ៊ុន​បាន​យក​ស្នាប់ដៃ​វាយ បណ្តាល​ឲ្យ​រង​របួស ធ្ងន់​២​នាក់ ​និង​របួសស្រាល​ស្ត្រី​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​ទាំង​យប់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ សីហា ស្ថិតនៅ​ចំណុច​មុខ​ដី​ឡូត៍​លេខ​1565 តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រាជធានីភ្នំពេញ ៖ ដី​ឡូត៍​នៅ​ជាប់​គ្នា​គ្រាន់តែ​ខឹង​ចត​រថយន្ត​បាំង​មាត់​ចូល​ក្នុង​ក្រុមហ៊ុន​បាន​យក​ស្នាប់ដៃ​វាយ បណ្តាល​ឲ្យ​រង​របួស ធ្ងន់​២​នាក់ ​និង​របួសស្រាល​ស្ត្រី​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​ទាំង​យប់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ សីហា ស្ថិតនៅ​ចំណុច​មុខ​ដី​ឡូត៍​លេខ​1565 តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​ មានឈ្មោះមាស ប្រាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ស៊ីម៉ង់ត៍ របួសធ្ងន់ ទី​២​-​ឈ្មោះ​​មាស ធីតា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ​រស់នៅ​កន្លែង​កើតហេតុ​ជាមួយ​គ្នា ​ត្រូវជា​បងស្រី រង​របួសស្រាល និង​ទី​៣​-ឈ្មោះ​ឈឿ​ន រស្មី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត មានស្រុក​កំណើត​នៅ​ស្រុក​ប​សេដ្ឋ ខេត្ត​កំ​ពង​ស្ពឺ​រង​របួស​ធ្ងន់។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​បើករថយន្ត​របស់​ខ្លួន​ប្រភេទ​យី​ឌុ​ប​ម៉ាក ហ៊ី​យ៉ា​ន់​ដាយពណ៌​ក្រហម ចេញពីផ្ទះ​របស់​ខ្លួន​ដើម្បី​អោយ​រថយន្ត​មួយ​គ្រឿង​ទៀត​ចូល​អូស​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ជាប់ផុង​នៅ​ក្នុង​ដី​ឡូត៍ ផ្ទះ​របស់​ខ្លួន ទើប​គាត់​បើករថយន្ត​ខាងលើ​ទៅ​ចត​នៅ​មុខ​ដី​ឡូត៍​ដែល​នៅ​ជាប់​នឹង​ដី​ឡូត៍ របស់​ភាគី​បង្ក​ជា​ក្រុមហ៊ុន​ចែក​ចាយ​វេច​ខ្ចប់ប​ន្លែ ​និង​សាច់  ។

ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ដែល​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដី​ឡូត៍​ខាងលើ​ព្រមទាំង​មាន​ម៉ូតូ​២​គ្រឿង ទៀត​ផង​បាន​បើក​មក​ដល់​ទើស​ផ្លូវ​ក៏​បាន​ចូល​ទៅ​ស្តីអោយ​គាត់​ថា  ម្តេច​បាន​បើករថយន្ត យក​ទៅ​ចត​នៅ​ដី​ឡូត៍​របស់​អញ​ធ្វើ​ឲ្យ​អញ​ចូល​អត់​កើត​អ​ញ្ចឹ​ង ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ដែល ជា​ព្រូ​បាន​និយាយ ចាំ​បន្តិប​ង​ចាំ​ខ្ញុំ​ឲ្យ​តៃកុង​រថយន្ត​បើក​ចូល​ក្នុង​ដី​ឡូត៍​ខ្ញុំ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​រៀបចំ​រ៉ឺ​យ៉ែ​រថយន្ត​បើក​ចេញ​ហើយ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​បាន​យក​ស្នាប់ដៃ​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ព្រូ ឃើញ​ដូចនេះ ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​បានរ​ត់ទៅ​ជួយ​ត្រូវ​បក្សពួក​ជន​បង្ក​វាយ​របួសធ្ងន់​ទាំង​២​នាក់​ស្រប​ពេល​នោះ​បងស្រី​ជន​រង​គ្រោះ​ឃើញ​ជន​បង្ក​វាយ​ប្អូនប្រុស​ក៏​បានរ​ត់ទៅ​ជួយ​ឃាត់​ក៏​ត្រូវ​ជន​ដៃដល់​វាយ​បងស្រី​ថែម​ទៀត​បណ្តាល​អោយ​របួសស្រាល រីឯ​ជន​បង្ក​បន្ទាប់​ពី​វាយ​ជន​រង គ្រោះ​ឲ្យ​រង​របួស​ហើយ​បាន​នាំ​គ្នា​បើករថយន្ត​និង​ម៉ូតូ​ចូល​ក្នុង​ដី​ឡូត៍​បិទទ្វារ​របង​ជិត ។

ចំពោះ​ករណី​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​ខាង​បង្ក​ទេ ដោយសារ​តែ​របង​ដី​ឡូត៍​បាន​បិទទ្វារ​ជិត ហើយ​នៅ​មុខ​ក្រុមហ៊ុន​មិន​មាន​ស្លាក​យីហោ​និង លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​បាន​ទេ​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ៕