ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​គុក​មួយ​នៅ​ហ្វ៊ី​លី​ពី​ន​រំដោះ​អ្នកទោស​28​នាក់

7 ឆ្នាំ មុន

ប៉ូលិស​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ប្រឆាំង​ពន្ធនាគារ​មួយ​នា​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​ដោយ​រំដោះ​មនុស្ស​ពួក​គេ​៨​នាក់

ប៉ូលិស​ហ្វ៊ី​លី​ពី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ប្រឆាំង​ពន្ធនាគារ​មួយ​នា​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​ដោយ​រំដោះ​មនុស្ស​ពួក​គេ​៨​នាក់ និង​អ្នកទោស​២០​នាក់​ទៀត ។

ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ សីហា ប្រឆាំង​ពន្ធនាគារ MARAWI ដោយ​ពួក​យុទ្ធ​ជន​ក្រុម MAUTE ប្រមាណ​ជា​៥០​នាក់​មាន​អាវុធ​គ្រប់គ្រាន់ ។ ក្រុម MAUTE ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​អ៊ិ​ស្លា​ម​និយម​ជា​ច្រើន​នៅ​កោះ​មីន​ដា​ណា​វ ។ មនុស្ស​របស់​ក្រុម​នេះ​៨​នាក់ ដែល​រំដោះ​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ សីហា ដោយ​កង​យោធា​នៅ​ចំណុច​ត្រួតពិនិត្យ​មួយ ពេល​រក​ឃើញ​អាវុធ និង​គ្រឿងផ្ទុះ​ក្នុង​រថយន្ត​ដែល​ពួក​គេ​ជិះ ។ អ្នកទោស​២០​នាក់​ទៀត​ឆ្លៀតឱកាស​នៃ​ការ​វាយប្រហារ​នេះ​រត់​ចេញពី​គុក ។

ក្រុម MAUTE សង្ស័យ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​បង្ហូរឈាម​កាលពី​ខែកុម្ភៈ លើ​ជំរំ​យោធា​ដាច់​ស្រយាល BUTIG កោះ​មីន​ដា​ណា​វ ។ ពួក​អ្នក​វាយប្រហារ​លើក​ទង់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ វាយប្រហារ​លើ​បន្ទាយ​នេះ បណ្តាល​ឱ្យ​ទាហាន​ស្លាប់​៥​នាក់ ហើយ​ពួក​គេ​ស្លាប់​១២​នាក់ ៕