ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញអាវ និងស្បែកជើង ស្រែករត់​ឱ្យគេជួយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ស្រវឹង​ជោ​កជាំ​រាល់ថ្ងៃ បានដើរ​​ចេញពីផ្ទះ​បាត់​​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ​សីហា ឆ្នាំ​២០១៦ ដោយ​ប្រពន្​ធនឹក​ស្មាន​​ថា ​ចេញ​ទៅ​លេង​ផ្ទះ​បងប្អូន ដោយ​មិន​បាន​តាម​រកទេ ​។ លុះដល់​ថ្ងៃ​ទី​២៧ ​សីហា ​ក៏​មិនឃើញ​មក​ផ្ទះ គាត់​ក៏​​នាំ​កូន​ដើរ​រក​​ ដោយ​នាំ​ទៅ​សួរ​ផ្ទះ​បងប្អូននោះ តែ​ពួក​គាត់​ឆ្លើយ​ថា អត់​ឃើញ​​​មក​ទេ បន្ទាប់​មក​កូន​​​ដើរ​នៅខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​៣០

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ស្រវឹង​ជោ​កជាំ​រាល់ថ្ងៃ បានដើរ​​ចេញពីផ្ទះ​បាត់​​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ​សីហា ឆ្នាំ​២០១៦ ដោយ​ប្រពន្​ធនឹក​ស្មាន​​ថា ​ចេញ​ទៅ​លេង​ផ្ទះ​បងប្អូន ដោយ​មិន​បាន​តាម​រកទេ ​។ លុះដល់​ថ្ងៃ​ទី​២៧ ​សីហា ​ក៏​មិនឃើញ​មក​ផ្ទះ គាត់​ក៏​​នាំ​កូន​ដើរ​រក​​ ដោយ​នាំ​ទៅ​សួរ​ផ្ទះ​បងប្អូននោះ តែ​ពួក​គាត់​ឆ្លើយ​ថា អត់​ឃើញ​​​មក​ទេ បន្ទាប់​មក​កូន​​​ដើរ​នៅខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ក៏​ប្រទះ​ឃើញ​ស្បែកជើង និង​អាវយឺត​របស់​ឪពុក ក៏រត់​​ទៅ​ប្រាប់​ម្ដាយ​និង​អ្នក​ជិះ​ខាង ឱ្យមក​មើល ទើបនាំ​គ្នា​ចុះ​រាវ​ក្នុង​ស្រះ ក៏​ប្រទះ​ឃើញ​សាកសព​ឪពុក ​(​ជន​រង​គ្រោះ​) ​។

ហេតុ​ការ​ណី​ប្រទះ​ឃើញ​​កើតឡើង​នៅ​ថ្ងៃ​ទី​២៧​ សីហា​ ​២០១៦ ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ ក្នុងភូមិ​កើត​ហេតុ​ខាងលើ​។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ​​នេះ​ថា បន្ទាប់​ពី​បានទទួល ដំណឹង​នេះ​​​ភ្លាម​ៗ កម្លាំង​ជំនាញចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ពិនិត្យ​សាកសពឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​លង់ទឹក​ពិតមែន ពីព្រោះ​នៅ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាលថា ជា​ករណី​ឃាតកម្ម​នោះ​ទេ ម្យ៉ាងទៀត​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា ប្តី​គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ​។