ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអង្គម្ចាស់​ធម្មិកោអំពាវនាវ​ឲ្យបន្តយុទ្ឋនាការ​«ថ្ងៃចន្ទ ​ពាក់អាវខ្មៅ»

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​សមាជិកគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ​ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ ធម្មិកោ ​បានមានបន្ទូលអំពាវនាវ​

រាជធានីភ្នំពេញ៖ ​សមាជិកគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ​ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ​ ធម្មិកោ ​បានមានបន្ទូលអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលស្រឡាញ់ប្រជាធិបតេយ្យ​និងសកម្មជនបក្ស ​បន្តពាក់អាវព៌ណខ្មៅរៀងរាល់​ថ្ងៃចន្ទ​ក្នុងយុទ្ឋនាការ​«ថ្ងៃចន្ទអាវ​ខ្មៅ» ​ដើម្បី​ទាមទារ​ឲ្យមានការដោះលែងតំណាងរាស្រ្ត ​សមាជិកព្រឹទ្ឋសភា​ សកម្មជនCNRP ​មន្រ្តីសិទ្ឋិមនុស្សនិងមន្រ្តី គ.ជ.ប ។

ការអំពាវនាវ​របស់ប្រធានក្រុមការងារបក្សប្រចាំខេត្តព្រះសីហនុខាងលើនេះ ​បានធ្វើឡើងនៅក្នុងវេទិកា​«នយោបាយ​ស្តីពីប្រព័ន្ឋ​យុត្តិធ៌ម​និងសិទ្ឋិសេរីភាព»​ បា្ររព្ឋធ្វើនៅទីស្នាក់ការកណ្តាល​គណបក្ស​សង្រ្គោះជាតិ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៩​ សីហា​ ២០១៦ ។

មិនទាន់មានប្រតិកម្មតបភ្លាមៗ​នៅឡើយទេ​ ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ​ជុំវិញការអំពាវនាវរបស់​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ខាងលើ ​គិតត្រឹមម៉ោង១១និង១០នាទី​ថ្ងៃត្រង់ថ្ងៃចន្ទដដែលនេះ ៕