ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​កាត់​ដៃ​-​ជើង​ដើម្បី​យក​ប្រាក់​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្ត្រី​វៀតណាម​អាយុ​៣០​ឆ្នាំ​ម្នាក់​បាន​ចំណាយ​ប្រាក់​១០០០​ដុល្លារ​ជួល​មិត្តភក្តិ​ឱ្យ​កាត់​ដៃ និង​ជើង​របស់​ខ្លួន​ប្រហែល​១​ភាគ​៣​ដើម្បី​ទាមទារ​ប្រាក់​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ស្ត្រី​វៀតណាម​អាយុ​៣០​ឆ្នាំ​ម្នាក់​បាន​ចំណាយ​ប្រាក់​១០០០​ដុល្លារ​ជួល​មិត្តភក្តិ​ឱ្យ​កាត់​ដៃ និង​ជើង​របស់​ខ្លួន​ប្រហែល​១​ភាគ​៣​ដើម្បី​ទាមទារ​ប្រាក់​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន​១២៥.០០០​ដុល្លារ ។

សមត្ថកិច្ច​បាន​រក​ឃើញ​កំហុស ក្រៅពី​ធ្វើ​ឱ្យ​ស្ត្រី​នោះ​ដាច់​ដៃ និង​ជើង មិត្តភក្តិ​នោះ​មាន​កំហុស​ពី​បទ​ផ្សំ​គំនិត​គ្នា​ដើម្បី​កិបកេង​ផលប្រយោជន៍​អ្នក​ដទៃ​ផង​ដែរ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ ដោយ​បញ្ជាក់​ថា​ស្ត្រី​នោះ​ឈ្មោះ​ហៅ​កាត់​ថា «LTN» បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តាំងពី​ខែឧសភា ដោយ​ដៃ និង​ជើង​ខាងឆ្វេង​ត្រូវ​កាត់​ប្រហែល​១​ភាគ​៣ ខណៈ​គ្រូពេទ្យ​បញ្ជាក់​ថា ដៃ និង​ជើង​ដែល​កាត់​មិន​អា​ចត​ភ្ជាប់​ដូច​ដើម​វិញ​បាន​ទេ ។ ក្រោយមក​ស្ត្រី​រូប​នោះ​ត្រូវ​ប៉ូលិស​បញ្ជាក់​ថា នាង​ទំនងជា​ត្រូវ​រថភ្លើង​កិន និង​បានការ​ជួយ​សង្គ្រោះ​ពី​មិត្តភក្តិ ។ ក្រោយមក​នាង​ដាក់​សំណើ​ទៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុង​ទឹកប្រាក់​១២៥.០០០​ដុល្លារ ។

សមត្ថកិច្ច​វៀតណាម​រក​ឃើញ​កំហុស​របស់​នាង «LTN» ថា​បាន​ជួល​មិត្តភក្តិ​ឱ្យ​កាត់​ដៃ និង​ជើង​របស់​ខ្លួន ហើយ​ប្តឹង​ភូត​កុហក​សមត្ថកិច្ច ខណៈ​ពេល​ប៉ូលិស​បញ្ជាក់​ថា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​បន្ត ៕