ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dwayne Johnson តារា​សម្តែង​មាន​ចំណូលខ្ពស់​លំដាប់​ទី​1 ខណៈ​ឈិ​ន ឡុ​ង ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​2

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ ទស្សនាវដ្តី Forbes របស់​អា​មេ​រិ​ក បាន​បង្ហាញ​ចំណាត់ថ្នាក់​តារា​សម្តែង​ប្រុស​មាន​ចំណូល​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៥ គឺ​ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​លោក Dwayne Johnson

កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ ទស្សនាវដ្តី Forbes របស់​អា​មេ​រិ​ក បាន​បង្ហាញ​ចំណាត់ថ្នាក់​តារា​សម្តែង​ប្រុស​មាន​ចំណូល​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៥ គឺ​ចំណាត់ថ្នាក់​ទី​១ បាន​ទៅ​លើ​លោក Dwayne Johnson ឬ «The Rock» អតីត​កីឡាកាស​អាយុ​៤៤​ឆ្នាំ ។ ចំណូល​របស់​គេ​គិត​ពី​អំឡុង​ខែមិថុនា ២០១៤ ដល់​ខែមិថុនា ២០១៥ ចំនួន​៦៤,៥​លាន​ដុល្លារ ។

«The Rock» បាន​ចូលរួម​សម្តែង​ក្នុង​រឿង «Central Intelligence» នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ចំណែក​២​រឿង​ទៀត​កំពុង​ថត និង​គ្រោង​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ គឺ​រឿង «Fast 8» និង «Baywatch» ។ ក្រៅពី​នេះ The Rock បាន​ចូលរួម​សម្តែង​ក្នុង​រឿង «Ballers» ដែល​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ «Cable HBO» ។

សម្រាប់​លំដាប់​ទី​២ គឺ​លោក Jackie Chan ឬ​ឈិ​ន ឡុ​ង មាន​ចំណូល​៦១​លាន​ដុល្លារ ។ បន្ទាប់​មក​គឺ​លោក Matt Damon ស្ថិត​ក្នុង​លំដាប់​ទី​៣ មាន​ចំណូល​៥៥​លាន​ដុល្លារ ។ លោក Tom Cruise រកបាន​៥៣​លាន​ដុល្លារ ស្ថិត​នៅ​លំដាប់​ទី​៤ ។ ចំពោះ​លោក Robert Downey Jr ជើងឯក​ចាស់​៣​ជំនាន់ ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩ រក​ចំណូល​បាន​៣៣​លាន​ដុល្លារ​។ ដោយឡែក តារា​សម្តែង​ស្ត្រី​រក​ចំណូល​បាន​ច្រើន​ចំណាត់ថ្នាក់​ទី​១​បាន​ទៅ​លើ​នាង Jennifer Lawrence មាន​ចំណូល​៤៦​លាន​ដុល្លារ ៕