ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខណ្ឌ​ម្នាក់​ចេញ​មុខ​ទទួល​ញ្ញត្តិ​ជំនួស​ស្ថានទូត​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​មន្ត្រី​តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​មិន​បាន​ចេញ​មក​ទទួល​ញ្ញត្តិ​ទាមទារ​តវ៉ា​របស់​គណបក្ស​យុវជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អភិបាលរង​ខណ្ឌចំការមន លោក កែវ សំណាង

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​មន្ត្រី​តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​មិន​បាន​ចេញ​មក​ទទួល​ញ្ញត្តិ​ទាមទារ​តវ៉ា​របស់​គណបក្ស​យុវជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អភិបាលរង​ខណ្ឌចំការមន លោក កែវ សំណាង បាន​ចេញ​មក​ទទួល​ជំនួស​ដោយ​បញ្ជាក់​ប្រាប់​ថា ខាង​មន្ត្រី​ស្ថានទូត​វៀតណាម​ជាប់រវល់ ។

យ៉ាងណា​ក៍ដោយ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អំឡុង​ពេល​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម​នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៦​ថា គណបក្ស​របស់​លោក​ទុក​ពេល​ឲ្យ​ស្ថានទូត​វៀតណាម​៣០​ថ្ងៃ​ដើម្បី​ឆ្លើយ​តប ហើយ​ថាបើ​ហួស​រយៈពេល​នេះ លោក​នឹង​ដឹកនាំ​សមាជិក​បក្ស​និង​អ្នកគាំទ្រ​១​ម៉ឺន​នាក់​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ។

បើ​តាម​ញ្ញត្តិ​តវ៉ា​របស់​គណបក្ស​យុវជន​កម្ពុជា គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​កា​រប​ឈ្ឍ​ប់​សកម្មភាព​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា និង​រដ្ឋាភិបាល​របស់​ប្រទេស​វៀតណាម ត្រូវ​តែ​រុះរើ​គ្រប់​សំណង់​ទាំងឡាយ​ណា ដែល​បាន​សាងសង់​នៅ​តំបន់ហាមឃាត់​តាម​ព្រំដែន​កម្ពុជា – វៀតណាម​គ្រប់កន្លែង និង​លុប​ស្រះ​ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​ត្រូវ​បញ្ឈប់​បន្ទាន់​ចំពោះ​សកម្មភាព​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ការ​ដាក់​ញ្ញត្តិ​តវ៉ា​របស់​គណបក្ស​យុវជន​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ ក៍​ធ្វើ​ឡើង​នៅ​ទន្ទឹម​គ្នា​នឹង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម បាន​បើ​កិច្ចប្រជុំ​ចង្អៀត​មួយ​នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ចំនួន​៣ ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ខាងលើ​ដើម្បី ពិភាក្សា​ក្នុង​នោះ​មាន​៖ ០១-​ពិនិត្យ​លើ​ពង្រាង​លិខិត​ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន ឯកភាព​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ស្នើ​ឲ្យ​ប្រធានាធិបតី​បារាំង ជួយ​ប​ញ្ចូ​ន​អ្នកជំនាញ​បច្ចេកទេស​និង​ផែនទី ។ ០២-​ពិនិត្យ​លើ​ចំណុច​ទាំង​ប៉ុន្មាន​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ភាគី​វៀតណាម និង​របៀបវារៈ​ទី​០៣-​ពិនិត្យ​លើ​បាតុភាព​នៅ​តាម​ព្រំដែន​ដូច​ជា ការ​ជីក​ស្រះ ការ​សាងសង់​ផ្លូវ​និង​ប៉ុស្តិ៍​ព្រំដែន​នៅ​តំបន់​ស ៕