ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដដែលជាដដែល! ​អ្នករត់ម៉ូតូឌុបពេលយប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​ត្រូវ ​ជនសង្ស័យ​ហៅ​ដឹក​ក្នុង​តម្លៃ​២​ម៉ឺន​រៀល ស្រាប់ជននោះធ្វើ​សកម្មភាព​​វាយ​ប្លន់​យក​ម៉ូតូ​​ទៅ​បាត់ ស្ថិតចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត (មុខ​ផ្សារស្ទឹង​មាន​ជ័យ​ចាស់) ​ក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨​ សីហា ២០១៦ ​។

ជន​រង​គ្រោះ​​ឈ្មោះ​ណុ​ប សេត ​អាយុ​៣១​ឆ្នាំ ​ជាអ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​ពោធិ៍​អង្គ​ក្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​បាន​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1I.3678   ។

​​ប្រភព​ពីជនរងគ្រោះ​និយាយ​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​មាន​គ្នា​២​នាក់​ បាន​ហៅ​ម៉ូតូ​​​គាត់​ឱ្យឌុ​ប​ពីមុខ​សាលា​សុវណ្ណ​ភូមិ ជិត​សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ​ឆ្ពោះទៅ​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ (​ក្នុង​តម្លៃ​២​ម៉ឺន​រៀល) ខណៈ​​ជិះ​មកដល់​មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ ​ដែល​ជា​កន្លែង​ស្ងាត់​ ស្រាប់តែ​ជនសង្ស័យ​​ឱ្យឈប់​​ ដោយមិនដឹង​ថា ​ជនសង្ស័យ​យក​របស់​អ្វី​វាយ​ទេ​ បណ្តាល​ឱ្យរង​របួស​បែក​មុខ​ផ្នែក​ខាងស្តាំ​ ហើយ​ជនសង្ស័យ​​ជិះ​ម៉ូតូយក​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​​មក​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​អន្តរាគមន៍តែម្តង ។