ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​3​ដង​មួ​យស​ប្តា​ហ៍​ជួយដល់​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​ចំណាស់

7 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ឃ្លាតឆ្ងាយ​ពី​ជំងឺ​ភ្លេចភ្លាំង​។ ការ​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​-​ស្រី​វ័យ​ពី​៦០​ឆ្នាំ​ដល់​៨០​ឆ្នាំ​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា

ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ឃ្លាតឆ្ងាយ​ពី​ជំងឺ​ភ្លេចភ្លាំង​។ ការ​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​-​ស្រី​វ័យ​ពី​៦០​ឆ្នាំ​ដល់​៨០​ឆ្នាំ​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា អ្នក​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​យ៉ាង​ហោច​ណាស់​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​គឺ​អាច​បញ្ឈប់​ខួរក្បាល​ពី​ការ​ធ្លាក់​ចុះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គល​ដែល​មាន​ហ្សែ​ន APOE-e4 ក៏​ត្រូវ​បានការ​ពារ​ដោយ​ការ​ហាត់ប្រាណ​មាន​ដូច​ជា ដើរ​ញាប់ រត់​យឺត​ៗ ហែល​ទឹក​និង​ជិះ​កង់​ផង​ដែរ ។ APOE-e4​ត្រូវ​គេ​រក​ឃើញ​មាននៅ​លើ​មនុស្ស​ប្រហែលជា​៣០​ភាគរយ ។ ហ្សែ​ន​នេះ​គឺជា​ភ្នាក់ងារ​ដែល​បង្កើន​ហានិភ័យ​កើត​ជំងឺ​ភ្លេចភ្លាំង​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ប៉ុន្តែ​មិនមែន​គ្រប់​ៗ​គ្នា​ដែល​ផ្ទុក​ហ្សែ​ន​នេះ​សុទ្ធតែ​ជា​មុខសញ្ញា​កើត​ជំងឺ​ខាង​ដើម​នោះ​ឡើយ ។

ជា​ធម្មតា ខួរក្បាល​មនុស្ស​ចាប់ផ្តើម​ធ្លាក់​ចុះ​នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ហើយ Hippocampus ដែល​ជា​បន្ទប់​កត់ត្រា​គ្រប់​រឿងរ៉ាវ​របស់​ខួរក្បាល​គឺជា​ផ្នែក​ដែល​ងាយ​រង​គ្រោះ​ជាងគេ ។

សមាជិក​ក្រុម​ស្រាវជ្រាវ វេជ្ជបណ្ឌិត J.Carson Smith មក​ពី​សាកលវិទ្យាល័យ University Of  Maryland ថ្លែង​ថា​៖ «​យើង​បាន​រក​ឃើញ​ថា សកម្មភាព​រាង​កាយ​មាន​កម្លាំង​អភិរក្ស​រក្សា​នូវ​កម្រិត hippocampus របស់​បុគ្គល​ដែល​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ភ្លេចភ្លាំង​ឱ្យ​ធំ​ដដែល ។ នេះ មាន​ន័យ​ថា យើង​អាច​ពន្យារ​ការ​ចុះ​អន់​ថយ​មុខងារ​យល់​ដឹង​របស់​មនុស្ស​ទាំងនេះ​បាន ។ ដូច្នេះ សម្រាប់​បុគ្គល​ដែល​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ភ្លេចភ្លាំង ការ​ហាត់ប្រាណ​គឺ​ពិតជា​អន្តរាគមន៍​ពិសេស​និង​មាន​សក្តានុពល​» ។

ចំណែក​លោក Kirk Erickson អ្នកជំនាញ​សុខភាព​ខួរក្បាល​មនុស្ស​ចាស់​បាន​ថ្លែង​ថា នេះ​គឺជា​ការ​សិក្សា​លើក​ដំបូង​ពិនិត្យ​មើល​លើ​ប្រសិទ្ធភាព​សកម្មភាព​រាង​កាយ​ទៅ​លើ​ការ​បាត់បង់​នៃ​ទំហំ hippocampus បុគ្គល​កំពុង​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង ៕