ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ត ស៊ូ​ហ្សា​ណា ចាប់ផ្តើមដំបូង​ដោយ​បទ « ឈប់ »

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​ក្នុង​កម្មវិធី​The voice រដូវ​កាលពី​ទី​២ កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា បាន​ត្រៀម​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​លើក​ដំបូង​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ។
អាល់​ប៊ុ​ម​ចម្រៀង​របស់​រ៉េ​ត ស៊ូ​ហ្សា​ណា

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​ក្នុង​កម្មវិធី​The voice រដូវ​កាលពី​ទី​២ កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា បាន​ត្រៀម​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​លើក​ដំបូង​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ។
អាល់​ប៊ុ​ម​ចម្រៀង​របស់​រ៉េ​ត ស៊ូ​ហ្សា​ណា ដែល​នឹង​ត្រៀម​ចេញ​នេះ​មាន​ចំណងជើង​ថា «​ឈប់​» ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង​និពន្ធ​ថ្មី ។  អាល់​ប៊ុ​ក​ដំបូង​នេះ​ចេញ​រួម​ជាមួយ​តារាចម្រៀង​លោក Step ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​Step កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ពី​សកម្មភាព​ក្នុង​ដំណើរការ​ថត​នៅ​ទីកន្លែង​មួយ​ចំនួន ។ Step និយាយ​ថា រ៉េ​ត ស៊ូ​ហ្សា​ណា គឺជា​នារី​ម្នាក់​មាន​សមត្ថភាព និង​ងាយស្រួល​ធ្វើការ​ជាមួយ ។

មុន​ពេល​ចេញ​ជា​MV​ក្រុមហ៊ុន​រស្មី​ហង្ស​មាស​បាន​បង្ហោះ​ឃ្លី​ប​ចម្រៀង​បទ «​ឈប់​» របស់ រ៉េ​ត ស៊ូ​ហ្សា​ណា តាម​ហ្វេ​ស​ប៊ុ​ក ហើយ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​៣០​ម៉ឺន​នាក់​ក្នុង​រយៈពេល​តែ​១៧​ម៉ោង​ប៉ុណ្ណោះ ។

តាម​រយៈ​ការ​គាំទ្រ​ច្រើន​នេះ ក្រុមហ៊ុន​រំពឹង​ទុក​ថា MV របស់​កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា នៅ​ពេល​ចេញ​លក់​នា​ពេល​ខាង​មុខ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ខណៈ​ពេល​បេក្ខជន​ចំណាត់ថ្នាក់​លេខ​១ លោក​ថែ​ល ថៃ កំពុង​តែ​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​ដែរ ។

កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា គឺជា​បេ​ក្ខ​នារី​មាន​ភាព​ប្រកួត​ក្នុង​កម្មវិធី​The Voice រដូវ​កាល​ទី​២ ហើយ​លេចធ្លោ​លើ​ការ​ច្រៀង​ជា​ភាសា​អង់គ្លេស​។ ហ្សា​ណា​បាន​ឡើង​ទៅ​វគ្គ Live Show បន្ទាប់​ពី​យកឈ្នះ​មិត្ត​រួម​ក្រុម​កញ្ញា​អេ​ង មួយ​គា នៅ​ក្នុង​វគ្គ The battle ដោយពេល​នោះ​នាង​បាន​ច្រៀង​បទ «Girl on fire» ។

មុន​នឹង​ជាប់​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​រ៉េ​ត ស៊ូ​ហ្សា​ណា រង​ការ​រិះគន់​ផង​ដែរ​ពី​ទស្សនិកជន ចំពោះ​ការ​ច្រៀង​តែ​ភាសាបរទេស មិន​ព្រម​ច្រៀង​ជា​ភាសា​ខ្មែរ ។

បន្ទាប់​ពី​ការ​រិះគន់​នោះ​រ៉េ​ត ស៊ូ​ហ្សា​ណា និង​គ្រូបង្វឹក​ឱ​ក សុគន្ធ​កញ្ញា សម្រេច​ឲ្យ​នាង​ច្រៀង​បទ​ភាសាជាតិ​វិញ តែ​បទ​ចម្រៀង​ចុង​ក្រោយ​ដែល​នាង​ច្រៀង មិន​បាន​ធ្វើ​ឲ្យ​នាង​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត​ឡើយ ។

បទ​ចម្រៀង​លើក​ដំបូង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​របស់​កញ្ញា​រ៉េ​ត ស៊ូ​ហ្សា​ណា ច្រៀង​ជា​ភាសាជាតិ ៕