ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាងតែស្ងាត់បោះពួយ ព្រោះប្រញាប់ដឹកនាងទៅ… វាក់អើ​ម៉ូតូប៉េអឹម

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេ​ដឹងថា ទើបតែ​ចេញពី​ផឹកស៊ី​ក្នុង​​ខារ៉ាអូខេ​បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ លុះមកដល់​ផ្លូវ​បំបែក​មិន​ព្រម​បន្ថយល្បឿន​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​របស់កង​អន្តរាគមន៍​ដែលកំពុង​ជិះ​កាត់​ពីមុខ​ បណ្តាល​ឱ្យរ​ងរ​បួស​បាក់ជើង ។ ឯ​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេ​ដឹងថា ទើបតែ​ចេញពី​ផឹកស៊ី​ក្នុង​​ខារ៉ាអូខេ​បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ លុះមកដល់​ផ្លូវ​បំបែក​មិន​ព្រម​បន្ថយល្បឿន​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​របស់កង​អន្តរាគមន៍​ដែលកំពុង​ជិះ​កាត់​ពីមុខ​ បណ្តាល​ឱ្យរ​ងរ​បួស​បាក់ជើង ។ ឯ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ ក៏​បន្ត​ឡើង​ទៅ​បុក​ស្លាកសញា​ចរាចរណ៍​​លើ​សួនច្បារ​ថែម​ទៀត​​ ហេតុការណ៍នេះ កើតឡើងកាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ​សីហា ស្ថិតនៅ​ចំណុចភ្លើងស្តុប​អគារ​ខ្ពស់​ធនាគា​រកា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-6142 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ព្រមទាំង​មាន​ដឹក​នារី​ម្នាក់​ថែម​ទៀត​ផង ចំណែក​ជន​រង​គ្រោះជា​កងកំលាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CY-8292  ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ក្នុង​ទិ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ពេល​មក​ដល់​ចំណុច​ភ្លើងស្តុប​ ដែល​ជា​ផ្លូវបែក​ជា​បួន​រថយន្ត​មិន​បាន​បន្ថយល្បឿន​ទេ ស្រប​ពេល​​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ តាម​បណ្តោយ​ផ្លូវ​១១០ ​ក្នុង​ទិ​ស​ដៅ​ពី​កើត​ទៅ​លិច​លឿន​ដូច​គ្នា​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ​ទំហឹងប៉ើងទាំង​ជន​រង​គ្រោះ និង​ម៉ូតូ​ប្រមាណ​៥​ម៉ែត្រ​រង​របួស​បាក់ជើង​ស្តាំ និង​ត្រូវ​ចំ​ក្បាល​ធ្ងន់ធ្ងរ ។ ចំណែក​រថយន្ត​ក៏​បន្ត​ទៅ​បុក​ស្លាក​សញ្ញា​ដែល​នៅ​លើ​សួនច្បារ​ថែម​ទៀត ។ ភ្លាម​ៗ​នោះ​ ក៏​មាន​ក្រុម​អន្តរាគមន៍​ផ្សេង​ជិះ​ល្បាត​ឃើញ​ ក៏​ជួយ​ហៅ​រថយន្ត​សង្គ្រោះ និង​ឃាត់​ម្ចាស់​រថយន្ត​តែ​ម្តង​ទៅ ។

​ប្រភពបន្ត​ថា នេះ​ការ​ធ្វេសប្រហែស​ត្រង់​ចំណុចផ្លូវបែក​ជា​បួន​ អាង​តែ​ផ្លូវ​ស្ងាត់​បើករថយន្ត​លឿន​គ្មាន​គិត​ពី​អាយុជីវិត​អ្នក​ដទៃ​បន្តិច​សោះ ។ ចំណែក​នារី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ដែរ​នោះ​បាន​និយាយ​ថា នាង​អត់​បានដឹង​អ្វី​ទេ ដោយសារ​តែ​នាង​ស្រវឹង ហើយ​ដេក​ក្នុង​រថយន្ត នាង​គ្រាន់តែ​ចាំ​ថា មុន​ពេល​កើតហេតុ​ បុរសនោះ​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ខារ៉ាអូខេ​ ម្តុំ​គល់​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ចប់​ម៉ោង​ ជន​​នោះ​​ហៅ​នាងឱ្យ​ចេញ​ក្រៅ​ជាមួយ ​។ ពេល​ចូល​ដល់​ក្នុង​រថយន្ត​ រូប​នាង​ដេក​រហូត​ព្រោះ​ស្រវឹង ដល់​ពេល​ភ្ញាក់​ឡើង​ក៏​ឃើញ​រថយន្ត​បុក​គ្នា​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យកាល់ម៉ែត ដោយ​ជន​បង្ក​បាន​ឡើង​លើ​រថយន្ត​សង្គ្រោះ​ទៅ​ជាមួយ​ផង ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​កំលាំង​ជំនាញ​ធ្វើការ​វ៉ាស់​វែង​និង​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិ​យាល័យ​ចរាចរណ៍​រាជធានី​ ដើម្បី​រង់ចាំ​ភាគី​ទាំង​២​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕