ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​គេច​រថយន្ត​គេ រថយន្ត​ខ្លួនឯង​គ្រោះថ្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រ​ថយ​រថយន្ត​មួយ​គ្រឿង​បើកប​ចៀស​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាងស្ដាំ ខណៈ​ពេល​ផ្លួ​វ​កំពុង​តែ​ចង្អៀត​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ដែល​ទើបតែនឹង​ដាក់​ថ្ម

រាជធានី​ភ្នំពេញ ៖ រ​ថយ​រថយន្ត​មួយ​គ្រឿង​បើកប​ចៀស​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាងស្ដាំ ខណៈ​ពេល​ផ្លួ​វ​កំពុង​តែ​ចង្អៀត​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ដែល​ទើបតែនឹង​ដាក់​ថ្មី​មិន​ទាន់​បាន​មួ​យស​ប្ដា​ហ៍​ផង​នោះ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខក្រសួង​ការងារ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ 

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8616 ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​បី​នាក់ តាម​ផ្លួ​វ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ខណៈ​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់ ហើយ​ចរាចរណ៍ ចង្អៀត​បន្តិច​ផង​នោះ ដោយសារ​តែ​រថយន្ត​ខាងលើ​ព្យាយាម​ជៀស​ពី​រថយន្ត​ដែល​ជិះ​ទន្ទឹម​គ្នា ព្រោះ​ខ្លាច​ប៉ះ​រថយន្ត​របស់​គេ​ដែល​នៅ​ខាងស្ដាំ​ដៃ​នោះ រហូត​ដល់​មិន​បាន​ប្រ​យ​ត្ន័​ក៏​ងាក​ចង្កូត​មក​ប៉ះ​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លួ​វ​ដែល​គេ​ទើបតែដាក់ និង​លាប​ពណ៌​ថ្មី​ៗ ដែល​មិន​ទាន់​រួចរាល់​ផង​នោះ បណ្ដាល​ឲ្យ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​វៀច​ចេញពី​ទ្រង់ទ្រាយ​ដើម ហើយ​ចំណែកឯ​រថយន្ត​វិញ​ខូចខាត​បែក​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច តែ​មិន​មាន​រង​របួស​អ្វី​ដល់​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ទេ​។

ក្រោយ​ពេល​កើតហេតុ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ជួយ​សម្រួល​ចរាចរណ៍​នៅ​ចំណុច​នោះ ព្រោះ​ករណី​ខាងលើ​ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​ចំណុច​នោះ​មានការ​កកស្ទះ​បន្តិច ហើយ​ក្រោយមក​ខាង​ជំនាញ​ចរាចរណ៍​នៃ​ស្នងការ​រាជធានី​បាន​ចុះ​មក​ធ្វើការ​វាស់វែង​រថ​យ្ត និង​អូស​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕